ឡើង​ផ្សារ​ដែក​ធ្វើ​ដំបូល​រោង​ឡាន ស្រូប​ឆក់​ផ្ទុះ​លាន់​ដូច​រន្ទះ ធ្លាក់​ពី​កម្ពស់ ៥​ម៉ែត្រ​ស្លាប់​ភ្លាមៗ​

ឡើង​ផ្សារ​ដែក​ធ្វើ​ដំបូល​រោង​ឡាន ស្រូប​ឆក់​ផ្ទុះ​លាន់​ដូច​រន្ទះ ធ្លាក់​ពី​កម្ពស់ ៥​ម៉ែត្រ​ស្លាប់​ភ្លាមៗ​

​រាជធានី​ភ្នំពេញ៖មេ​​ជាង​ផ្សារ​ដែក​​ម្នាក់បាន​​ស្លាប់​​ភ្លាម​ៗនៅ​នឹង​ក​ន្លែង​​កើត​ហេតុខ​ណៈ​ដែល​​ជន​រង​គ្រោះរួម​ទាំង​​មិត្ត​​រួម​​អា​ជីពបាន​​ឡើង​​ផ្សារ​​ដែកធ្វើ​​ដំ​បូល​រោង​​ឡាន

​រាជធានី​ភ្នំពេញ ៖ មេ​​ជាង​ផ្សារ​ដែក​​ម្នាក់ បាន​​ស្លាប់​​ភ្លាម​ៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ ខ​ណៈ​ដែល​​ជន​រង​គ្រោះ រួម​ទាំង​​មិត្ត​​រួម​​អា​ជីព បាន​​ឡើង​​ផ្សារ​​ដែក ធ្វើ​​ដំ​បូល​រោង​​ឡាន លើក​ដែក​​ដោយ​​ប្រុង​ប្រ​យ័ត្ន ស្រាប់​តែ​​ស្រូប​​ចរន្ត​​ពី​​ខ្សែ​កាប ឆក់​​ធ្លាក់​​ស្លាប់​ភ្លាមៗ កាលពី​ម៉ោង ១​និង​៣០ នាទី​រសៀល​នា​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៤ នៅមុខ​សំណង់ អគារ​ផ្ទះល្វែង​មួយកន្លែង ជាប់​ផ្លូវ​លេខ​២០១១ ស្ថិតក្នុង​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​សាកសព​ជនរងគ្រោះ មានឈ្មោះ ឡាង អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ហើយ​នៅមុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ឡើង លើដំបូល​ផ្សារ​ដែក ដែល​នៅ​សេសសល់​កាលពី​ព្រឹក ខណៈដែល​ជនរងគ្រោះ ទាញ​ដែក​ទីប​ជ្រុង ទំហំ​ប៉ុន​មេជើង ដោយ​ប្រយ័ត្នប្រយែង  មិន​ឲ្យ​ប៉ះ​ខ្សែកាប​ខាងលើ​ទេ ប៉ុន្តែ​ទំនងជា​ខ្សែកាប​នោះ មាន​ថាមពល​ខ្លាំងពេក បាន​ស្រូប​ទាញ​ដែក ឆក់​ផ្ទុះ​លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​ឆក់​ជនរងគ្រោះ ធ្លាក់​ពីលើ​ដំបូល​កម្ពស់​ប្រហែល ៥​ម៉ែត្រ មក​ដី​ស្លាប់​ភ្លាមៗ​តែម្តង​។​

​សមត្ថកិច្ច​នគរបាល បាន​ហៅ​ឡានពេទ្យ មកជួយ​សង្គ្រោះបន្ទាន់​ផងដែរ ប៉ុន្តែ​នៅពេល​គ្រូពេទ្យ​មកដល់ ឃើញ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏បាន​យក​ឧបករណ៍ វាស់​សង្វាក់​បេះដូង​ពិនិត្យមើល និង​ធ្វើ​ចលនា​ជួយសង្គ្រោះ​បឋម ឲ្យ​ជនរងគ្រោះ ប៉ុន្តែ​ជួយ​មិនបាន ព្រោះ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។ សូម​បញ្ចា​ក់ថា ករ​ណី​​ជាងដែក ឡើង​ផ្សារ​ដំបូលផ្ទះ នៅក្រោម​ខ្សែកាប​អគ្គិសនី តែងតែ​ជួប​គ្រោះថ្នាក់ ដល់​ជីវិត​ញឹកញាប់​ណាស់ នាពេល​កន្លងមក គ្មាន​រណា​ជួយ​រក​ខុសត្រូវ​ឲ្យ​ទេ​៕

Wat 020625 Wat 020624


Source from: watphnom-news.com

No comments:

Post a Comment