ផ្ទុះឆេះនាវាដឹកប្រេងនៅក្នុងដែនសមុទ្រជប៉ុន

សារព័ត៌មានAFPដែលបានដកស្រង់ប្រសាសន៍របស់លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសទៅកាន់រដ្ឋសភានាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤នេះ ឲ្យដឹងថា នាវាដឹកប្រេងសូកូម៉ារូមួយគ្រឿងត្រូវបានផ្ទុះឆេះ នៅក្នុងតំបន់ដែនសមុទ្រជិតកំពង់ផែហ៊ីមេជី ខេត្តហ៊ីយូហ្គោ ភាគខាងលិចប្រទេសជប៉ុន ខណៈដែលកម្លាំងការពារដែនសមុទ្រជប៉ុនកំពុងរិះរកគ្រប់វិធីសាស្ត្រនិងមធ្យោបាយទប់ទល់នឹងហេតុការណ៍ផ្ទុះឆេះនាវាដឹកប្រេងក្នុងដែនសមុទ្រអធិបតេយ្យភាពជប៉ុននេះ ។
អ្នកនាំពាក្យកម្លាំងទាហានជើងទឹកជប៉ុនបានឲ្យដឹងថា កងកម្លាំងការពារដែនសមុទ្របានទៅដល់កន្លែងកើតហេតុភ្លាមៗ ស្របពេលដែលផ្សែងខ្មៅខ្មួលខ្មាញ់ទៅលើអាកាសកម្ពស់ជាង១០០ម៉ែត្រ ។
គេមិនទាន់បានដឹងពីវាសនារបស់នាវឹកទាំង៨នាក់នៅលើនាវា ដែលផ្ទុះឆេះ នៅឡើយ ខណៈដែលសារព័ត៌មានក្នុងតំបន់បានផ្សាយជាបឋមថា មាននាវឹកម្នាក់បាត់ខ្លួននិង៤នាក់ទៀតរងរបួស ៕
Source from: www.dtn7.com
No comments:
Post a Comment