គ្រូ​ប្រចាំ​ថ្នាក់​រៀបរាប់​រឿង​ពិត​របស់​កុមារី​ដែល​បន្សល់​ទុក​លិខិត​ចុង​ក្រោយ​ដ៏​សង្វេគ​និង​អាឡោះអាល័យ​មុន​ពេល​ស្លាប់​

គ្រូ​ប្រចាំ​ថ្នាក់​រៀបរាប់​រឿង​ពិត​របស់​កុមារី​ដែល​បន្សល់​ទុក​លិខិត​ចុង​ក្រោយ​ដ៏​សង្វេគ​និង​អាឡោះអាល័យ​មុន​ពេល​ស្លាប់​

​បន្ទាប់​ពី​បណ្តា​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​កោតសរសើរ​អំពី​គំនិត​ និង​សោកស្តាយ​ចំពោះ​ការ​បាត់បង់​កុមារី​ម្នាក់​ សិក្សា​រៀនសូត្រ​នៅ​សាលា​បឋម​សិក្សា​វត្ត​បូព៌​ ខេត្តសៀមរាប​ ដែល​បាន​បន្សល់​ទុក​នូវ​លិខិត​ចុង​ក្រោយ​សរសេរ​រៀបរាប់​ដ៏​គួរ​ឲ្យ​សង្វេគ​ និង​អាឡោះអាល័យ​នោះ​ លោកគ្រូ​ប្រចាំ​ថ្នាក់​របស់​នាង​បាន​រៀបរាប់​រឿង​ពិត​របស់​កុមារី​រូប​នេះ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​សោកសង្រេង​ ដូច​តទៅ​ ៖

​លោក​ ឌួ​ង​ រួម​ ជា​គ្រូ​ប្រចាំ​ថ្នាក់​ទី​៦​ច​១​ នៃ​សាលា​បឋម​សិក្សា​វត្ត​បូព៌​ ឋិត​ក្នុង​ក្រុង​សៀមរាប​ ខេត្តសៀមរាប​ បាន​រៀបរាប់​ប្រាប់​បណ្តាញសារព័ត៌មាន​ថា​ កុមារី​រង​គ្រោះ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ អាយុ​១២​ឆ្នាំ​ ជា​សិស្សសាលា​បឋម​សិក្សា​វត្ត​បូព៌​ រៀន​ថ្នាក់​ទី​៦​ច​១​ មានឈ្មោះ​ ឡុ​ង​ សិរី​វិច្ឆិកា​ រស់នៅ​ភូមិ​ស្ទឹង​ថ្មី​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ដោយសារ​ជំងឺមហារីក​ឆ្អឹង​ជើង​ខាងស្តាំ​ ។​ ជំងឺមហារីក​ឆ្អឹង​នេះ​បាន​ឆក់​យក​ជីវិត​នាង​ទាំង​នៅ​ក្មេងខ្ចី​ ខណៈ​ដែល​ក្រុម​គ្រួសារ​របស់​នាង​បាន​ព្យាយាម​យក​នាង​ទៅ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ជា​ច្រើន​កន្លែង​ រួម​ទាំង​នៅ​មន្ទីរពេទ្យ​កុមារ​គន្ធ​បុ​បា្ផ​ផង​ ប៉ុន្តែ​គ្រូពេទ្យ​អស់​លទ្ធភាព​ព្យាបាល​ ។​

​លោកគ្រូ​ប្រចាំ​ថ្នាក់​របស់​កុមារី​ ឡុ​ង​ សិរី​វិច្ឆិកា​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ កុមារី​ដ៏​អភ័ព្វ​រូប​នេះ​ជា​ក្មេង​ឧស្សាហ៍​រៀនសូត្រ​ខ្លាំង​ណាស់​ ហើយ​មុន​ទៅ​ព្យាបាល​ជំងឺ​នាង​បាន​ចូល​មក​សាលារៀន​សិន​ និង​បាន​សួរ​រក​សៀវភៅ​តាមដាន​ការ​សិក្សា​ពី​អ្នក​ម្តាយ​របស់​នាង​ ហើយ​បន្ទាប់​មក​នាង​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​ ដោយ​បន្សល់​ទុក​នូវ​លិខិត​ចុង​ក្រោយ​របស់​នាង​ចំនួន​១​ច្បាប់​ដែល​អាន​ទៅ​គួរ​ឲ្យ​មាន​អារម្មណ៍​សង្វេគ​ខ្លោចចិត្ត​ និង​អាឡោះអាល័យ​បំផុត​ ។​

​លោកគ្រូ​ ឌួ​ង​ រួម​ បាន​រៀបរាប់​បន្ថែម​ទៀត​ថា​ លោកគ្រូ​ អ្នកគ្រូ​សាលា​បឋម​សិក្សា​វត្ត​បូព៌​ មានការ​អាឡោះអាល័យ​ខ្លាំង​ណាស់​ចំពោះ​ការ​បាត់បង់​កុមារី​ជា​សិស្ស​ឧស្សាហ៍​ព្យាយាម​រៀនសូត្រ​ឈ្មោះ​ ឡុ​ង​ សិរិ​វិច្ឆិកា​ និង​បាន​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​នាង​ផង​ដែរ​ ។​

​ក្រៅពី​សម្តែង​នូវ​ការ​សោកស្តាយ​ អាឡោះអាល័យ​រក​ទីបំផុត​គ្មាន​ ក្រុម​អ្នកលេង​ Facebook​ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​កុមារី​ ឡុ​ង​ សិរី​វិច្ឆិកា​ ថា​ នាង​មាន​អាយុ​ត្រឹម​១២​ឆ្នាំ​ និង​កំពុង​សិក្សា​រៀនសូត្រ​ត្រឹម​ថ្នាក់​ទី​៦​សោះ​ តែ​នាង​មានគំនិត​ចេះ​សរសេរ​សំបុត្រ​ចុង​ក្រោយ​ចុះ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៤​ បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នក​មានគុណ​ មិត្តភក្តិ​ និង​គ្រូបង្រៀន​របស់​នាង​ ព្រមទាំង​បង្ហាញ​អំពី​ទឹកចិត្ត​ចង់​សិក្សា​រៀនសូត្រ​របស់​នាង​ គឺ​ពិតជា​កម្រ​បាន​ជួប​ប្រទះ​មែន​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ មួយ​ចំនួន​បាន​ Comments​ ចេញពី​ទឹកចិត្ត​របស់​ខ្លួន​ថា​ "​សូម​វិញ្ញាណក្ខន្ធ​ក្មួយ​ស្រី​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ហើយ​បើ​មាន​ជាតិ​ក្រោយ​ សូម​ក្មួយ​ស្រី​មាន​អាយុ​វែង​ សុខភាព​ល្អ​ ប្រាជ្ញា​វាងវៃ​ និង​ជា​មនុស្ស​ល្អ​នៅ​ក្នុង​សង្គម​"​ ៕​

Vechika-13Vechika-1Vechika-2Vechika-4


Source from: www.dtn7.com

No comments:

Post a Comment