វីរនារី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ទាសករ​ផ្លូវភេទ​របស់​កម្ពុជា​ប្រកាស​លាលែង​ពី​តំណែង​

វីរនារី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ទាសករ​ផ្លូវភេទ​របស់​កម្ពុជា​ប្រកាស​លាលែង​ពី​តំណែង​

​បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​បកអាក្រាត​ទម្លាយ​អាថ៌​កំបាំង​ដោយសារ​ព័ត៌មាន​ News​ Week​ ដ៏​ល្បី​កាលពី​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៤​រួច​មក​ លោកស្រី​ ម៉​ម​ សុ​ម៉ា​លី​ (Mam​ Somaly)​ វីរនារី​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​លើក​ឆាក​អន្តរជាតិ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ទាសករ​ផ្លូវភេទ​ ជា​នាយិកា​អង្គការ​ជួយ​ស្ត្រី​រង​គ្រោះ​ដោយ​អំពើ​ផ្លូវភេទ​ (AFESIP)​ និង​ជា​ប្រធាន​មូលនិធិ​ម៉​ម​ សុ​ម៉ា​លី​ (Somaly​ Mam​ Foundation)​ បាន​ប្រកាស​លាលែង​ពីមុខ​តំណែង​ដ៏​មាន​កិត្តិយស​នេះ​ហើយៗ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន​ CNN​ នៅ​រាត្រី​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ ។​

​លោកស្រី​ ម៉​ម​ សុ​ម៉ា​លី​ អាយុ​៤៣​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្តមណ្ឌលគិរី​ ធ្លាប់​បាន​រៀប​ការ​ជាមួយ​លោក​ Pierre​ Legros​ ជា​ជនជាតិ​បារាំង​ បន្ទាប់​ពី​នាង​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​បារាំង​នា​អំឡុង​ឆ្នាំ​១៩៩៣​ ។​ ក្រៅពី​ទទួល​បាន​ពានរង្វាន់​ឯទៀតៗ​ លោកស្រី​ធ្លាប់​បាន​ទទួល​ពានរង្វាន់​ "​ភាព​ថ្លៃថ្នូរ​នៃ​មនុស្សជាតិ​"​លើក​ដំបូង​បង្អស់​ដែល​ផ្តល់​ដោយ​មូលនិធិ​ Roland​ Berger​ Foundation​ របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ ជាមួយនឹង​ទឹកប្រាក់​ចំនួន​១​លាន​អឺ​រ៉ូ​ពី​លោកស្រី​អធិការបតី​អា​ល្លឺ​ម៉​ង់​ដោយ​ផ្ទាល់​កាលពី​ចុងឆ្នាំ​២០០៨​នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ ៕​

Somaly-Mam Somaly-Mam-1


Source from: www.dtn7.com

No comments:

Post a Comment