ឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន លើទឹកដីជាយដែនបាន ៩នាក់

ក្រុងប៉ោយប៉ែត ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៥នាក់ ដែលជាមុខសញ្ញា និងប្រើប្រាស់គ្រឿងញៀន ហើយបន្តឃាត់បាន បក្ខពួកចំនួន ៩នាក់ថែមទៀត នៅវេលាម៉ោង ៤និង៣០ នាទីព្រឹក ថ្ងៃទី៣១ខែឧសភា ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនរួមមាន ទី១-ឈ្មោះ កែវ លីជេន ភេទប្រុស អាយុ ១៨ឆ្នាំ សេពគ្រឿងញៀន ទី២-ឈ្មោះ ផាត វិចិត្រ ភេទប្រុស អាយុ ១៩ឆ្នាំ សេពគ្រឿងញៀន ទី៣-ឈ្មោះ ភាព គន្ធា ភេទស្រី អាយុ ២២ឆ្នាំ សេពគ្រឿងញៀន ទី៤-ឈ្មោះ ទូច ស្រីពៅ ភេទស្រី អាយុ៣០ឆ្នាំ សេពគ្រឿងញៀន ទី៥-ឈ្មោះ អ៊ាម ស៊ីផេង ភេទប្រុស អាយុ ២០ឆ្នាំ សេពគ្រឿងញៀន ទី៦-ឈ្មោះ សុខ ជា ភេទប្រុស អាយុ ២១ឆ្នាំ ចែកចាយគ្រឿងញៀន និងម្ចាស់ម៉ូតូ ម៉ាកស្គុបពី ទី៧-ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ១៦ឆ្នាំ សេពគ្រឿងញៀន និងលួច ទី៨-ឈ្មោះ សុខ ជាថា ភេទប្រុស អាយុ ២០ឆ្នាំ សេពគ្រឿងញៀន និងលួច ទី៩-ឈ្មោះ ឃុន សុភាព ភេទប្រុស អាយុ ២៦ឆ្នាំ សេពគ្រឿងញៀន និងលួច។
ជនសង្ស័យទាំងនេះ រស់នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចសាកសួរ នៅអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ហើយពួកគេជាមុខសញ្ញា ចោរលួចកាច់សោរកម៉ូតូ និងប្រើប្រាស់ថ្នាំញៀន។ ក្រោយពីកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនសួរនាំរួចមក ពួកគេបានឆ្លើយ សារភាពថា ពួកគេពិតជាបានប្រព្រឹត្ត ល្មើសច្បាប់ប្រាកដមែន។ បើយោងតាមចម្លើយសារភាព របស់ជនសង្ស័យទាំង ៩នាក់ ខាងលើ និងរួមទាំងវត្ថុតាង មួយចំនួនផងនោះ សមត្ថកិច្ចបានកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com