បំបែកសំបុក​ក្រុមចោរ​ប្រដាប់អាវុធ ៣​នាក់ ពេល​រៀប​គម្រោង​ប្លន់​អាជីវករ នៅ​ស្រុក​តា​វែង​

បំបែកសំបុក​ក្រុមចោរ​ប្រដាប់អាវុធ ៣​នាក់ ពេល​រៀប​គម្រោង​ប្លន់​អាជីវករ នៅ​ស្រុក​តា​វែង​

​ខេត្តរតនគិរី៖ជន​ស​ង្ស័យ​​ចំ​នួន៣​​នាក់ក្នុង​ចំ​ណោម៥​​នាក់ត្រូវ​​ស​មត្ថ​កិច្ចស្រុក​​តា​​វែងធ្វើ​ការ​​ឃាត់​ខ្លួន

​ខេត្តរតនគិរី ៖ ជន​ស​ង្ស័យ​​ចំ​នួន ៣​​នាក់ ក្នុង​ចំ​ណោម ៥​​នាក់ ត្រូវ​​ស​មត្ថ​កិច្ច ស្រុក​​តា​​វែង ធ្វើ​ការ​​ឃាត់​ខ្លួន ជាប់​​ពាក់​ព័ន្ធ​​ក្នុង​ករ​ណី ប៉ុន​ប៉ង​​លួច​​ដោយ​​ហិ​ង្សា និង​មាន​ការ​​ប្រើ​ប្រាស់​​អា​វុធ នៅ​​ចំ​ណុច​​ផ្ទះ​​ចិន​​លក់​​ឥ​វ៉ា​ន់​​ចាប់​ហួយ ស្ថិត​​ក្នុងភូមិ​​​ជួយ​​ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី កាលពី​វេលា​ម៉ោង ២​និង​០០ នាទី ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៤  ។​

​លោក ផែន ឌី​ណា ស្នងការរង​ទទួលបន្ទុក ផ្នែក​ការិយាល័យ​កណ្តាល​យុត្តិធម៌ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៤  ប្រជាពលរដ្ឋ​បាន​រាយ​ការណ៍​​ពី ករណី​ប្លន់​ប្រដាប់អាវុធ ក៏បាន​បញ្ជូន​កម្លាំង​ជំនាញ ព្រហ្មទណ្ឌ​កំរិតធ្ងន់ និង​សហការ​ជាមួយ កម្លាំង​អធិការ​ស្រុក​តា​វែង ចុះ​ទៅដល់​គោលដៅ ក៏​ប្រទះឃើញ​មុខសញ្ញា ដូចដែល​ប្រជាពលរដ្ឋ បាន​រាយការណ៍ ហើយ​ធ្វើ​ការឃាត់​សួរនាំ​។ ប៉ុន្តែ​មុខសញ្ញា​ទាំងនេះ បាននាំគ្នា​រត់គេចខ្លួន ២​នាក់ ដោយ​លោត​ចូល​ទឹក​ទន្លេសេសាន ឃាត់ខ្លួន​បាន​ចំនួន ៣​នាក់ មាន​ម្នាក់​ជា​មុខសញ្ញា​ចាស់ អារ​ចំរឹង​ប​ង្អូ​ច​ពន្ធនាគារ​ភ្នំ​ស្វាយ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា មុខសញ្ញា ៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន រួមមាន ទី​១ ឈ្មោះ ធ្វើ​យ ទន់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ទំពួន មាន​ស្រុកកំណើត​នៅ​ភូមិ​ជ្រី សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​មិន​ពិតប្រាកដ  ជា​មុខសញ្ញា​ដែល​រត់ចេញ ពី​ពន្ធនាគារ ដោយ​កាត់​ចំរឹង​ដែក​។ ទី​២ ឈ្មោះ ភុំ ស៊ី​ចាន់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ច្រាយ មាន​ស្រុ​កំណើត នៅ​ភូមិ​កង​ណ​ក ឃុំ​វើ​ន​សៃ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​នល ឃុំ​តា​នល ស្រុក​កោះសូទិន ខេត្តកំពង់ចាម មានមុខ​របរ​មិន​ពិតប្រាកដ និង​ទី​៣​ឈ្មោះ អឺ​ន ប្រុស​ម៉ៅ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​តា​នល ឃុំ​តា​នល ស្រុក​អង្គស្នួល ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ថ្មី ទី​រួម​ខេត្តស្ទឹងត្រែង  មានមុខ​របរ​មិន​ពិតប្រាកដ​។​

​ក្រោយពី​ការឃាត់ខ្លួន ជនសង្ស័យ​ទាំង ៣​នាក់ ខាងលើ សមត្ថកិច្ច​រឹបអូស​បាន វត្ថុតាង​រួមមាន អាកា​៤៧ កាត់​ស្វាយ​មួយ​ដើម និង​គ្រាប់​ចំនួន ៤​គ្រាប់ និង​ម៉ូតូ​សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ ឡើង​តែម​២០១៣ អត់​ស្លាក​លេខ​។ បច្ចុប្បន្ននេះ​សមត្ថកិច្ច កំពុង​បំពេញ​សំណុំបែបបទ ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំង ៣​នាក់ ទៅកាន់​សាលាដំបូង​ខេត្តរតនគិរី ចាត់ការ​ទៅតាម​នីតិវិធី​។ រីឯ​មុខសញ្ញា​ចំនួន ២​នាក់​ទៀត ដែល​បាន​រត់គេចខ្លួន​នោះ សមត្ថកិច្ច និង​តាម​ប្រមាញ់​យកមក​ផ្តន្ទាទោស អោយខាងតែបាន​៕

Wat 020615Wat 020622


Source from: watphnom-news.com

No comments:

Post a Comment