តារាចម្រៀង​ អ៊ី​វ៉ា​ និង​ឪពុក​រួម​គ្នា​មិន​ទទួលខុសត្រូវ​ករណី​អំពើ​ហិង្សា​លើ​ជីដូន​និង​ម្តាយក្មេក​

តារាចម្រៀង​ អ៊ី​វ៉ា​ និង​ឪពុក​រួម​គ្នា​មិន​ទទួលខុសត្រូវ​ករណី​អំពើ​ហិង្សា​លើ​ជីដូន​និង​ម្តាយក្មេក​

​ថ្វី​ដ្បិត​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ គឺ​កញ្ញា​ ឃិ​ន​ ស្រី​នាថ​ (​ហៅ​អ៊ី​វ៉ា​)​ មិន​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​ជីដូន​ឈ្មោះ​ សួង​ តុំ​ អាយុ​៧២​ឆ្នាំ​ ដោយ​ផ្ទាល់​ ដែល​បង្ក​ដោយ​តារាចម្រៀង​ឈ្មោះ​ អ៊ូ​ ច​ន្ថា​ អាយុ​៤៨​ឆ្នាំ​ ត្រូវជា​ឪពុក​ពោះម៉ាយ​របស់​នាង​ លើ​ម្តាយក្មេក​(​យាយ​ សួង​ តុំ​)​កាលពី​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៤​កន្លង​ក៏​ដោយ​ ក៏​ប៉ុន្តែ​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ និង​អ្នកគាំទ្រ​រូប​នាង​បាន​នាំ​គ្នា​រិះគន់​អំពើ​របស់​កញ្ញា​ អ៊ី​វ៉ា​ ដែល​បាន​ធ្វើ​សកម្មភាព​ទៅ​ជម្លៀស​រំដោះ​យក​ជីដូន​របស់​នាង​ និង​ត្រូវជា​ម្តាយក្មេក​របស់​ឪពុក​នាង​ជា​ជន​រង​គ្រោះ​ចេញពី​ខេត្តកំពង់ស្ពឺ​មក​រាជធានី​ភ្នំពេញ​ បាត់​ស្រមោល​កាលពី​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៤​ ដើម្បី​បំបាត់ដាន​ក្នុង​ន័យ​គេចវេះ​ពី​ការ​ទទួលខុសត្រូវ​ក្នុង​សំណុំរឿង​ឪពុក​ពោះម៉ាយ​របស់​នាង​ គឺ​លោក​ អ៊ូ​ ច​ន្ថា​ វាយ​ទៅ​លើ​ម្តាយក្មេក​ផ្អើល​ពេញ​ភូមិ​ ព្រោះតែ​មិន​ព្រម​ស្តីដណ្តឹង​ប្រពន្ធ​ឲ្យ​នោះ​ ។​

​លោកយាយ​ សួង​ ឌី​ម​ អាយុ​៧២​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​កោះ​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ជា​ប្អូនបង្កើត​លោកយាយ​ សួង​ តុំ​ (​ជន​រង​គ្រោះ​)​ និង​ជា​ត្រូវជា​ជីដូន​របស់​កញ្ញា​ អ៊ី​វ៉ា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ បងស្រី​របស់​គាត់​ធ្លាប់​បាន​ប្រាប់​គាត់​ថា​ ចាប់តាំងពី​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៤​មក​ កូនប្រសា​របស់​គាត់​ឈ្មោះ​ អ៊ូ​ ច​ន្ថា​ ត្រូវជា​ឪពុក​របស់​ចៅស្រី​នាថ​(​ហៅ​អ៊ី​វ៉ា​)​ បាន​វាយ​ធ្វើបាប​និង​ច្របាច់ក​គាត់​ ព្រមទាំង​ប្រមូល​ខោអាវ​របស់​គាត់​(​ជន​រង​គ្រោះ​)​យក​ទៅ​ដុត​ចោល​ ដោយ​ទាំង​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​ទៀត​ផង​ ព្រោះតែ​ខឹងសម្បា​នឹង​គាត់​មិន​ព្រម​ស្តីដណ្តឹង​ប្រពន្ធ​ឲ្យ​ ។​ ដើម្បី​គេច​ពី​ការ​ធ្វើបាប​នេះ​ បងស្រី​ក៏​បាន​រត់​មក​សុំ​រស់នៅ​ជាមួយ​គាត់​មួយ​រយៈពេល​ ស្រាប់តែ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៤​ ឈ្មោះ​ អ៊ូ​ ច​ន្ថា​ បាន​យក​ពិល​មាន​ប្រដាប់​ឆក់​តាម​មក​វាយ​លើ​ម្តាយក្មេក​ ព្រមទាំង​ជេរ​ប្រមាថ​នូវ​ពាក្យ​អសុរោះ​ជា​ច្រើន​ ធ្វើ​ឲ្យ​ផ្អើល​ពេញ​ភូមិ​ ។​

​លោកយាយ​ សួង​ ឌី​ម​ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ បងស្រី​គាត់​(​ជន​រង​គ្រោះ​)​បាន​ប្រាប់​គាត់​ថា​ ការណ៍​ដែល​គាត់​មិន​ព្រម​ស្តីដណ្តឹង​ប្រពន្ធ​ឲ្យ​កូនប្រសា​គាត់​ត្រូវជា​ឪពុក​របស់​ចៅស្រី​នាថ​ និង​ចៅស្រី​នួន​ (​ឃិ​ន​ ស្រី​នួន​ជា​ប្អូន​កញ្ញា​ អ៊ី​វ៉ា​)​នោះ​ ដោយសារ​ចៅ​ទាំង​២​នាក់​បាន​ហាមប្រាម​រួច​ហើយ​ ដោយ​ប្រាប់​ថា​ បើ​ឪពុក​ចៅ​ខឹង​គឺ​ស្រេច​នៅ​លើ​ចៅ​ ។​

​លោក​ លាស់​ ឡឹ​ង​ អាយុ​៦២​ឆ្នាំ​ ជា​មេ​ភូមិ​ព្រៃ​កោះ​ បាន​អះអាង​បញ្ជាក់​ថា​ ករណី​កូនប្រសា​ឈ្មោះ​ អ៊ូ​ ច​ន្ថា​ ជា​អ្នកចម្រៀង​ ត្រូវជា​ឪពុក​របស់​កញ្ញា​ អ៊ី​វ៉ា​ វាយ​ទៅ​លើ​ម្តាយក្មេក​ គឺ​លោកយាយ​ សួង​ តុំ​ ពិតជា​មាន​កើតឡើង​មែន​ ហើយ​ជន​រង​គ្រោះ​ក៏​ធ្លាប់​បាន​មក​ពឹងពាក់​គាត់​ឲ្យ​សរសេរ​ពាក្យបណ្តឹង​ប្តឹង​ទៅ​សមត្ថកិច្ច​ផង​ដែរ​ ។​

​ប្រភព​ព័ត៌មាន​ពី​ខេត្តកំពង់ស្ពឺ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ គេ​បានឃើញ​កញ្ញា​ ឃិ​ន​ ស្រី​នាថ​ ហៅ​អ៊ី​វ៉ា​ និង​កញ្ញា​ ឃិ​ន​ ស្រី​នួន​ បងប្អូន​ស្រី​ទាំង​២​នាក់​ អម​ជាមួយ​មនុស្ស​ប្រុស​ចំនួន​២​នាក់​ផ្សេង​ទៀត​ បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ទៅ​បង្ខំ​នាំ​ជីដូន​របស់​ខ្លួន​ និង​ត្រូវជា​ម្តាយក្មេក​របស់​ឪពុក​ខ្លួន​ចេញពីផ្ទះ​នៅ​ខេត្តកំពង់ស្ពឺ​ ខណៈ​ដែល​កញ្ញា​ អ៊ី​វ៉ា​ មិន​បាន​ចុះ​ពីលើ​រថយន្ត​ទេ​ ទំនងជា​ខ្លាច​គេ​ថតរូប​ភាព​បាន​ ។​

​ដោយឡែក​ ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ កញ្ញា​ អ៊ី​វ៉ា​ បាន​ធ្វើការ​បដិសេធ​អំពី​រឿងរ៉ាវ​ឪពុក​របស់​ខ្លួន​ដែល​បាន​វាយ​ទៅ​លើ​ម្តាយក្មេក​ ព្រោះតែ​មិន​ព្រម​ស្តីដណ្តឹង​ប្រពន្ធ​ឲ្យ​នោះ​ទាំងស្រុង​ ។​

​ក្រុម​អ្នកគាំទ្រ​តារាចម្រៀង​ អ៊ី​វ៉ា​ និង​តារាចម្រៀង​ អ៊ូ​ ច​ន្ថា​ ជា​ឪពុក​និង​កូន​ទាំង​២​នាក់​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ បាន​សម្តែង​ការ​ខកចិត្ត​ថា​ ប្រសិនបើ​រឿង​នេះ​កើតឡើង​ពិតមែន​ គឺ​ទាំង​ឪពុក​ ទាំង​កូន​ កំពុង​រួមដៃគ្នា​មិន​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ករណី​អំពើ​ហិង្សា​លើ​ជីដូន​ និង​ម្តាយក្មេក​របស់​ខ្លួន​ទាល់តែ​សោះ​ ។​

​សូម​រំលឹក​ជូន​ថា​ អ្នកស្រី​ ភួង​ សុខា​ ជា​ប្រពន្ធ​របស់​លោក​ អ៊ូ​ ច​ន្ថា​ និង​ជា​ម្តាយ​របស់​កញ្ញា​ អ៊ី​វ៉ា​ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​ទៅ​ ជា​ហេតុ​អ្វើ​ឲ្យ​ឪពុក​កញ្ញា​ អ៊ី​វ៉ា​ ឋិត​នៅ​ពោះម៉ាយ​ ហើយ​ក៏​ទំនងជា​នឹកភ្នក​ចង់បាន​ប្រពន្ធ​ថ្មី​ទៀត​ តែ​ត្រូវ​កូនៗ​មិន​អនុញ្ញាត​ រួច​ប្រាប់​ទៅ​ជីដូន​ត្រូវជា​ម្តាយក្មេក​របស់​លោក​ អ៊ូ​ ច​ន្ថា​ ទើប​កើត​មានរឿង​រ៉ាវ​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​កញ្ញា​ អ៊ី​វ៉ា​ បែប​នេះ​ ៕​ Y-Va50Y-Va1Y-Va


Source from: www.dtn7.com

No comments:

Post a Comment