តារា Facebook ធី សុវណ្ណថា មានគម្រោងបង្កើតក្រុមយុវជនមួយដើម្បីជួយកិច្ចការសង្គម

តារាបណ្តាញព័ត៌មានសង្គមFacebook ដ៏ល្បីល្បាញនិងជាស្ត្រីវ័យក្មេងមួយរូបដែលចូលរួមប្រឡូកក្នុងកិច្ចការសង្គមដ៏សកម្មនោះ គឺកញ្ញា ធី សុវណ្ណថា បានផ្តើមគំនិតចង់បង្កើតក្រុមយុវជនមួយដើម្បីជួយកិច្ចការសង្គមដោយកញ្ញា កំពុងតែពិចារណាទៅលើការដាក់ឈ្មោះរបស់ក្រុមយុវជនដែលគ្រោងបង្កើតឡើងនេះ ។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ ម្សិលមិញនេះ កញ្ញា ធី សុវណ្ណថា (Thy Sovantha) បានPost នៅក្នុងPage របស់នាងនៃបណ្តាញព័ត៌មានសង្គមFacebook ដែលមានអ្នកLikes Page ចំនួន416,142Accountsនោះ បានសំណូមពរឲ្យFans របស់នាងជួយរកឈ្មោះដាក់ឲ្យក្រុមយុវជនដែលនាងគ្រោងបង្កើតផង ។
ក្នុងចំណោមComments ចំនួនជាង1,000 Accounts នោះ គឺមានចំនួនភាគច្រើនលើសលប់បានគាំទ្រទៅលើគំនិតផ្តួចផ្តើមរបស់កញ្ញា ធី សុវណ្ណថា ដែលគ្រោងបង្កើតក្រុមយុវជនមួយដើម្បីជួយកិច្ចការសង្គម ដោយពួកគេបានផ្តល់នូវឈ្មោះ របស់ក្រុមយុវជននោះ ផ្សេងៗពីគ្នា ប៉ុន្តែមិនទាន់បានដឹងថា កញ្ញា ធី សុវណ្ណថា សម្រេចទទួលយកនិងដាក់ឈ្មោះ ក្រុមយុវជនដែលនាងគ្រោងបង្កើតជាអ្វីនៅឡើយ ។
នារយៈពេលកន្លងមករហូតទល់បច្ចុប្បន្ន តាមការកត់សម្គាល់បានបង្ហាញឲ្យឃើញថា ក្រុមអ្នកលេងFacebook ជាពិសេសស្រទាប់យុវជនដែលមានឆន្ទៈគាំទ្រគណបក្សសង្គ្រោះជាតិ ជាគណបក្សនយោបាយដ៏ធំតែមួយគត់នៅកម្ពុជា បានធ្វើការកោតសរសេើរយ៉ាងខ្លាំងចំពោះសកម្មភាពរបស់កញ្ញា ធី សុវណ្ណថា ដែលបានចំណាយពេលវេលានិងស្មារតី ដើម្បីជួយបម្រើកិច្ចការសង្គមកម្ពុជាតាមលទ្ធភាពដែលនាងមាននិងអាចធ្វើបាន ៕
Source from: www.dtn7.com
No comments:
Post a Comment