World Cup 2014 ៖ បារាំងលេខ១ និងស្វីសលេខ២ ក្នុងពូលE ខណៈអាហ្សង់ទីន លេខ១ និងនីហ្សេរីយ៉ា លេខ២ ក្នុងពូលF

ដំណើរការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក(World Cup) លើកទី២០នៅប្រទេសប្រេស៊ីលឆ្នាំ២០១៤នេះ បានរកឃើញក្រុមធ្លាក់និងក្រុមឆ្លងផុត(ឈ្នះ) ការប្រកួតជម្រុះក្នុងពូលE (បារាំង, ស្វីស, ហុងឌុយរ៉ាស់ និង អេក្វាឌ័រ) និងពូលF ហើយ(អាហ្សង់ទីន, នីហ្សេរីយ៉ា, បូស្នៀអាហ្សេកូវីន និង អ៊ីរ៉ង់) ដោយក្រុមជម្រើសជាតិហុងឌុយរ៉ាស់ និង អេក្វាឌ័រ ក្នុងពូលE ខណៈបូស្នៀអាហ្សេកូវីន និងអ៊ីរ៉ង់ ក្នុងពូលF ជាក្រុមធ្លាក់ ត្រូវវិលត្រឡប់ទៅស្រុកវិញ ។ រីឯក្រុមជម្រើសជាតិបារាំង និង ស្វីស ក្នុងពូលE ព្រមទាំងអាហ្សង់ទីន និងនីហ្សេរីយ៉ា ក្នុងពូលF ជាក្រុមឈ្នះ បានឆ្លងផុតវគ្គជម្រុះក្នុងពូលឈានទៅប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ ។ ដោយឡែកក្រុមជម្រើសជាតិដែលទទួលបានលេខ១ និងលេខ២ ក្នុងពូលE ព្រមទាំងលេខ១ និងលេខ២ ក្នុងពូលF គឺ ៖
ពូលE ៖ បន្ទាប់ពីលេងឈ្នះហុងឌុយរ៉ាស់ (៣-០) ឈ្នះស្វីស (៥-២) និងស្មើអេក្វាឌ័រ (០-០) ធ្វើឲ្យក្រុមជម្រើសជាតិបារាំងទទួលបាន៧ពិន្ទុ ។ ដោយឡែក ក្រុមជម្រើសជាតិស្វីស បន្ទាប់ពីលេងឈ្នះអេក្វាឌ័រ (២-១) ចាញ់បារាំង (២-៥) និងឈ្នះហុងឌុយរ៉ាស់ (៣-០) ទទួលបាន៦ពិន្ទុ ។ ដូច្នេះ ក្រុមជម្រើសជាតិបារាំង(France) ទទួលបានលេខ១ ក្នុងពូល និង ស្វីស (Switzerland)ទទួលបានលេខ២ក្នុងពូល ។
ពូលF ៖ បន្ទាប់ពីលេងឈ្នះបូស្នៀអាហ្សេកូវីន(២-១) ឈ្នះអ៊ីរ៉ង់ (១-០) និងឈ្នះនីហ្សេរីយ៉ា (៣-២) ធ្វើឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនទទួលបាន៩ពិន្ទុ ។ ដោយឡែកក្រុមជម្រើសជាតិនីហ្សេរីយ៉ា បន្ទាប់ពីលេងស្មើអ៊ីរ៉ង់ (០-០) ឈ្នះបូស្នៀអាហ្សេកូវីន(១-០) និងចាញ់អាហ្សង់ទីន(២-៣) ទទួលបាន៤ពិន្ទុ ។ ដូច្នេះ ក្រុមជម្រើសជាតិអាហ្សង់ទីន(Argentina) ទទួលបានលេខ១ក្នុងពូល និងនីហ្សេរីយ៉ា (Nigeria) ទទួលបានលេខ២ក្នុងពូល ។
សម្រាប់ការប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ គឺក្រុមជម្រើសជាតិបារាំង (លេខ១ពូលE ) ត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិនីហ្សេរីយ៉ា (លេខ២ពូលF) នៅថ្ងៃទី៣០ ខែមិថុនា និងក្រុមជម្រើសជាតិស្វីស(លេខ២ពូលE)ត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន (លេខ១ពូលF) នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខបន្តទៀត ។
សូមបញ្ជាក់ជូនថា ក្រុមជម្រើសជាតិហុងឌុយរ៉ាស់, អេក្វាឌ័រ ,បូស្នៀអាហ្សេកូវីន និងអ៊ីរ៉ង់ ដែលជាក្រុមធ្លាក់ក្នុងការប្រកួតជម្រុះក្នុងពូលE និងពូលF នោះ នឹងទទួលបានទឹកប្រាក់ចំនួន៨លានដុល្លារអាមេរិក សម្រាប់ក្រុមនីមួយៗ ពីសហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិ (FIFA) ខណៈក្រុមជម្រើសជាតិបារាំង, ស្វីស, អាហ្សង់ទីន និងនីហ្សេរីយ៉ា ជាក្រុមឈ្នះ ឆ្លងផុតវគ្គជម្រុះក្នុងពូលE និងពូលF នឹងទទួលបានទឹកប្រាក់ចំនួន៩លានដុល្លារអាមេរិកសម្រាប់ក្រុមនីមួយៗ ៕
Source from: www.dtn7.com