រូបថតលេចកំប៉េះគូទរបស់ស្ត្រីល្បីឈ្មោះវ័យ១៨ឆ្នាំម្នាក់លក់ដាច់បានជាង២លានផ្ទាំង

រូបថតលេចកំប៉េះគូទកណ្តាលវាល ដោយគ្មានស្លៀកទ្រនាប់ក្នុងរបស់ស្ត្រីល្បីឈ្មោះក្នុងពិភពលោកវ័យ១៨ឆ្នាំម្នាក់ ដែលគេប្រមាញ់រូបបានកាលពីឆ្នាំ១៩៧៦នោះ ត្រូវបានគេគ្រោងយកមកដាក់លក់ដេញថ្លៃក្នុងប្រទេសអង់គ្លេសនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤ខាងមុខនេះ ដែលគេប៉ាន់ស្មានថា នឹងអាចលក់បានក្នុងតម្លៃខ្ទង់ប្រមាណ១.៧០០ដុល្លារអាមេរិក(តម្លៃចន្លោះពី១ពាន់ផោនទៅ២ពាន់ផោនលុយអង់គ្លេស)សម្រាប់រូបថត២ផ្ទាំង ដងវាយកូនបាល់១ និងសម្លៀកបំពាក់ច្នៃម៉ូដតាមសម្លៀកបំពាក់របស់ស្ត្រីល្បីឈ្មោះនោះចំនួន១កំប្លេ ។
ម្ចាស់រូបថតដែលគេចកំប៉េះគូទនៅកណ្តាលវាលត្រូវគេប្រមាញ់បាននៅលើទីលានវាយកូនបាល់(Tennis)មួយនៃសាកលវិទ្យាល័យ Birmingham នៅប្រទេសអង់គ្លេស នាឆ្នាំ១៩៧៦នោះ គឹនាង Fiona Walker ជាកីឡាការិនីវាយកូនបាល់ដ៏ល្បីល្បាញម្នាក់នៅក្នុងពិភពលោក ហើយរូបរបស់នាងត្រូវបានគេប្រមាញ់ថតបានតាំងពីនាងនៅមានអាយុ១៨ឆ្នាំមកម្ល៉េះ ។ រហូតមកទល់បច្ចុប្បន្ន រូបថតលេចកំប៉េះគូទដែលគ្មានស្លៀកទ្រនាប់ក្នុងរបស់នាងត្រូវបានលក់ដាច់អស់ជាង២លានផ្ទាំងហើយ នៅទូទាំងពិភពលោក ៕
Source from: www.dtn7.com