រូបថត​លេច​កំប៉េះគូទ​របស់​ស្ត្រី​ល្បីឈ្មោះ​វ័យ​១៨​ឆ្នាំ​ម្នាក់​លក់ដាច់​បាន​ជាង​២​លាន​ផ្ទាំង​

រូបថត​លេច​កំប៉េះគូទ​របស់​ស្ត្រី​ល្បីឈ្មោះ​វ័យ​១៨​ឆ្នាំ​ម្នាក់​លក់ដាច់​បាន​ជាង​២​លាន​ផ្ទាំង​

​រូបថត​លេច​កំប៉េះគូទ​កណ្តាលវាល​ ដោយ​គ្មាន​ស្លៀក​ទ្រនាប់​ក្នុង​របស់​ស្ត្រី​ល្បីឈ្មោះ​ក្នុង​ពិភពលោក​វ័យ​១៨​ឆ្នាំ​ម្នាក់​ ដែល​គេ​ប្រមាញ់​រូប​បាន​កាលពី​ឆ្នាំ​១៩៧៦​នោះ​ ត្រូវ​បាន​គេ​គ្រោង​យក​មក​ដាក់​លក់​ដេញថ្លៃ​ក្នុង​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៤​ខាង​មុខ​នេះ​ ដែល​គេ​ប៉ាន់​ស្មានថា​ នឹង​អាច​លក់​បាន​ក្នុង​តម្លៃ​ខ្ទង់​ប្រមាណ​១.៧០០​ដុល្លារ​អា​មេ​រិ​ក​(​តម្លៃ​ចន្លោះ​ពី​១​ពាន់​ផោន​ទៅ​២​ពាន់​ផោន​លុយ​អង់គ្លេស​)​សម្រាប់​រូបថត​២​ផ្ទាំង​ ដង​វាយ​កូន​បាល់​១​ និង​សម្លៀក​បំពាក់​ច្នៃ​ម៉ូ​ដ​តាម​សម្លៀក​បំពាក់​របស់​ស្ត្រី​ល្បីឈ្មោះ​នោះ​ចំនួន​១​កំ​ប្លេ​ ។​

​ម្ចាស់​រូបថត​ដែល​គេច​កំប៉េះគូទ​នៅ​កណ្តាលវាល​ត្រូវ​គេ​ប្រមាញ់​បាន​នៅ​លើ​ទីលាន​វាយ​កូន​បាល់​(Tennis)​មួយ​នៃ​សាកលវិទ្យាល័យ​ Birmingham​ នៅ​ប្រទេស​អង់គ្លេស​ នា​ឆ្នាំ​១៩៧៦​នោះ​ គឹ​នាង​ Fiona​ Walker​ ជា​កីឡាការិនី​វាយ​កូន​បាល់​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ក្នុង​ពិភពលោក​ ហើយ​រូប​របស់​នាង​ត្រូវ​បាន​គេ​ប្រមាញ់​ថត​បាន​តាំងពី​នាង​នៅ​មាន​អាយុ​១៨​ឆ្នាំ​មក​ម្ល៉េះ​ ។​ រហូត​មក​ទល់​បច្ចុប្បន្ន​ រូបថត​លេច​កំប៉េះគូទ​ដែល​គ្មាន​ស្លៀក​ទ្រនាប់​ក្នុង​របស់​នាង​ត្រូវ​បាន​លក់ដាច់​អស់​ជាង​២​លាន​ផ្ទាំង​ហើយ​ នៅ​ទូ​ទាំង​ពិភពលោក​ ៕​

Fiona Fiona-1 Fiona-2


Source from: www.dtn7.com

No comments:

Post a Comment