រឿង​ក្តី​ដែល​កើត​មាន​ក្នុង​រដ្ឋបាល​ដែនដី​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​ប្រគល់​ឲ្យ​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ជា​សមត្ថកិច្ច​

រឿង​ក្តី​ដែល​កើត​មាន​ក្នុង​រដ្ឋបាល​ដែនដី​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​ប្រគល់​ឲ្យ​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ជា​សមត្ថកិច្ច​

​យោង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ឡាយព្រះហស្តលេខា​នៅ​លើ​ព្រះរាជក្រឹត្យ​មួយ​លេខ​ន​ស​/​រក​ត​/០៦១៤/៨០៤​ ចុះ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៤​ ត្រាស់​បង្គាប់​ប្រគល់​ភារកិច្ច​ឲ្យ​សាលាដំបូង​ និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ មាន​សមត្ថកិច្ច​ដោះស្រាយ​រឿង​ក្តី​ទាំងឡាយ​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋបាល​ដែនដី​ខេត្ត​ត្បូងឃ្មុំ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ខេត្ត​ត្បូងឃ្មុំ​ដែល​មាន​ក្រុង​ចំនួន​១​ឈ្មោះ​ក្រុង​សួង​ និង​ស្រុក​ចំនួន​៦​ មានឈ្មោះ​ស្រុក​ត្បូងឃ្មុំ​ ស្រុក​អូរ​រាំង​ឪ​ ស្រុក​ក្រូចឆ្មារ​ ស្រុក​តំបែរ​ ស្រុក​ពញាក្រែក​ និង​ស្រុក​មេមត់​ ដែល​កាត់​ចេញពី​ខេត្តកំពង់ចាម​នោះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៣/១៤៤៥​ ចុះ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៣​ ។​

​ឯកឧត្តម​ ប្រាជ្ញ​ ចន្ទ​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ អតីត​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ និង​អតីត​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៤/៦២៩​ ចុះ​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១៤​ ។​

​សាលាដំបូង​ខេត្តកំពង់ចាម​ គឺ​មាន​លោក​ នៅ​ យ៉ា​រ័​ត្ន​ ជា​ប្រធាន​ (​ផ្ទេរ​ភារកិច្ច​មក​ពី​ប្រធាន​សាលាដំបូង​ខេត្តបាត់ដំបង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤)​ និង​មាន​លោក​ ហួត​ វុ​ទ្ធី​ ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​(​ផ្ទេរ​ភារកិច្ច​មក​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៧/៦៦៤​ ចុះ​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០០៧)​ ៕​

Tbong-Khhmum Tbong-Khmun08 Tbong-Khmum-1


Source from: www.dtn7.com

No comments:

Post a Comment