កូរ៉េ​ខាងជើង​មាន​នាវាមុជទឹក​ច្រើន​ជាងគេ​បំផុត​ជាប់​លំដាប់ថ្នាក់​លេខ​១​នៅ​លើ​ពិភពលោក​

កូរ៉េ​ខាងជើង​មាន​នាវាមុជទឹក​ច្រើន​ជាងគេ​បំផុត​ជាប់​លំដាប់ថ្នាក់​លេខ​១​នៅ​លើ​ពិភពលោក​

​យោង​តាម​បណ្តាញសារព័ត៌មាន​របស់​សហរដ្ឋអាមេរិក​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ កូរ៉េ​ខាងជើង​ជា​ប្រទេស​ដែល​មាន​នាវាមុជទឹក​ច្រើន​ជាងគេ​បំផុត​ ជាប់​លំដាប់​លេខ​១​នៅ​លើ​ពិភពលោក​ ខណៈ​ដែល​សហរដ្ឋអាមេរិក​ជា​ប្រទេស​តាម​ពីក្រោយ​(​ជាប់​លំដាប់​លេខ​២)​ ប្រទេស​កូរ៉េ​ខាងជើង​មួយ​នេះ​ ។​

​គេហទំព័រ​អា​មេ​រិ​កមួយ​ឈ្មោះ​ Business​ Insider​ បាន​ផ្សព្វផ្សាយ​ថា​ កូរ៉េ​ខាងជើង​មាន​នាវាមុជទឹក​តូច​ធំ​សរុប​ចំនួន​៧៨​គ្រឿង​ ខណៈ​ដែល​សហរដ្ឋអាមេរិក​មាន​នាវាមុជទឹក​សរុប​ចំនួន​៧២​គ្រឿង​ និង​តាម​ពីក្រោយ​ទៀត​ រួម​មាន​ ៖​ចិន​ ចំនួន​៦៩​គ្រឿង​,​ រុ​ស្ស៊ី​ ចំនួន​៦២​គ្រឿង​,​ អ៊ី​រ៉​ង់​ ចំនួន​៣១​គ្រឿង​,​ ជប៉ុន​ ចំនួន​១៦​គ្រឿង​ និង​កូរ៉េ​ខាងត្បូង​មាន​ចំនួន​១៤​គ្រឿង​ ។​

​គេហទំព័រ​ Business​ Insider​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ទៀត​ថា​ "​ថ្វីបើ​កូរ៉េ​ខាងជើង​មាន​នាវាមុជទឹក​ច្រើន​ជាងគេ​បំផុត​មែន​ ប៉ុន្តែ​នាវាមុជទឹក​ទាំងនោះ​មិន​មានគុណ​ភាព​ទេ​ គឺ​ភាគច្រើន​ជានា​វា​ប្រភេទ​ចាស់ៗ​ដែល​ស្ទើរតែ​មិន​អាច​ប្រើប្រាស់​បាន​ ដោយ​សេសសល់​តាំងពី​ឆ្នាំ​១៩៦១​មក​"​ ។​

​គួរ​បញ្ជាក់​ជូន​ដែរ​ថា​ កាលពី​អំឡុង​ឆ្នាំ​២០១០​កន្លង​ទៅ​ នាវាមុជទឹក​តូច​មួយ​របស់​កូរ៉េ​ខាងជើង​ អាច​មាន​លទ្ធភាព​បាញ់​ពន្លិច​នាវាចម្បាំង​ Cheonan​ មួយ​គ្រឿង​របស់​កូរ៉េ​ខាងត្បូង​ ដោយ​បាន​សម្លាប់​ទាហានជើងទឹក​កូរ៉េ​ខាងត្បូង​ចំនួន​៤៦​នាក់​ ៕​

N.submarines-2N.submarines-1 N.submarines


Source from: www.dtn7.com

No comments:

Post a Comment