អា​មេ​រិ​ក​ចោទប្រកាន់​រុ​ស្ស៊ី​ថា​ បាន​រំលោភ​បំពាន​សន្ធិសញ្ញា​សព្វាវុធ​ឆ្នាំ​១៩៨៧

អា​មេ​រិ​ក​ចោទប្រកាន់​រុ​ស្ស៊ី​ថា​ បាន​រំលោភ​បំពាន​សន្ធិសញ្ញា​សព្វាវុធ​ឆ្នាំ​១៩៨៧

​មន្ត្រី​ទទួលខុសត្រូវ​សហរដ្ឋអាមេរិក​ម្នាក់​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​សារព័ត៌មាន​ AFP​ នា​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ថា​ សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ថា​ បាន​រំលោភ​បំពាន​លើ​សន្ធិសញ្ញា​ត្រួតពិនិត្យ​អាវុធ​យុទ្ធសាស្ត្រ​មួយ​ ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៨៧​ តាម​រយៈ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បណ្តែត​របស់​រុ​ស្ស៊ី​ ។​ សហរដ្ឋអាមេរិក​ចង់​ឃើញ​រុ​ស្ស៊ី​គោរព​សន្ធិសញ្ញា​នេះ​ ដែល​ជា​សន្ធិសញ្ញា​លុប​បំបាត់​ចោល​រាល់​សព្វាវុធ​ដែល​ហាមឃាត់​ ហើយ​ការ​គោរព​នោះ​ត្រូវ​មានការ​ត្រួតពិនិត្យ​ ។​

​មន្ត្រី​ទទួលខុសត្រូវ​របស់​សហរដ្ឋអាមេរិក​រូប​នោះ​ បាន​ឲ្យ​ដឹងផង​ដែរ​ថា​ សហរដ្ឋអាមេរិក​ត្រៀម​ចាប់ផ្តើម​ធ្វើការ​ចរចា​ទ្វេភាគី​កម្រិត​ខ្ពស់​បំផុត​មួយ​ជា​បន្ទាន់​ ក្នុង​គោលបំណង​ធានា​ថា​ រុ​ស្ស៊ី​គោរព​តាម​បណ្តា​កាតព្វកិច្ច​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​សន្ធិសញ្ញា​ស្តី​ពី​កម្លាំង​អាវុធ​នុយក្លេអ៊ែរ​អន្តរការណ៍​ FNI​ ឆ្នាំ​១៩៨៧​ ។​ សហរដ្ឋអាមេរិក​នឹង​ធ្វើការ​ពិគ្រោះ​រឿង​នេះ​ជាមួយ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ ហើយ​សភា​អា​មេ​រិ​ក​ក៏​នឹង​ពិនិត្យ​រឿង​នេះ​ដែរ​ ។​

​អនុលោម​តាម​គោលការណ៍​របស់​អង្គការសហប្រជាជាតិ​ គឺ​សន្ធិសញ្ញា​ FNI​ ដែល​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​១៩៨៧​ ដោយ​សហរដ្ឋអាមេរិក​ និង​អតីត​សហភាព​សូ​វៀត​ ហើយ​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​១៩៨៨​នោះ​ តម្រូវ​ឲ្យ​មហាអំណាច​ទាំង​២​នេះ​បំផ្លាញ​ចោល​ក្នុង​រយៈពេល​៣​ឆ្នាំ​យ៉ាង​យូរ​ ក្រោយ​សន្ធិសញ្ញា​ចូល​ជា​ធរមាន​ នូវ​រាល់​មី​ស៊ី​ល​បាលីស្ទិក(Ballistic)​ និង​មី​ស៊ី​ល​បណ្តែត​បាញ់​ចេញពី​ដី​ ដែល​អាច​បាញ់​បាន​រយៈ​ចម្ងាយ​រវាង​ពី​៥០០​គីឡូម៉ែត្រ​ទៅ​១.០០០​គីឡូម៉ែត្រ​ និង​បណ្តា​មី​ស៊ី​ល​ដែល​បាញ់​បាន​រយៈ​ចម្ងាយ​រវាង​ពី​១.០០០​គីឡូម៉ែត្រ​ទៅ​៥.៥០០​គីឡូម៉ែត្រ​ ។​

​ប៉ុន្តែ​រូបភាព​ជាក់ស្តែង​ នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ប្រទេស​រុ​ស្ស៊ី​បាន​ធ្វើការ​បាញ់​សាកល្បង​នូវ​មី​ស៊ី​ល​បណ្តែត​របស់​ខ្លួន​ ជា​ហេតុ​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ដែល​ជា​ភាគី​ហត្ថលេខី​ក្នុង​សន្ធិសញ្ញា​សព្វាវុធ​នោះ​ សម្តែង​នូវ​ប្រតិកម្ម​រួច​មក​ហើយ​កាលពីដើម​ឆ្នាំ​២០១៤​ ដោយ​បាន​ចោទប្រកាន់​ថា​ រុ​ស្ស៊ី​បាន​និង​កំពុង​រំលោភ​បំពាន​លើ​សន្ធិសញ្ញា​ទ្វេភាគី​ស្តី​ពី​ការ​ត្រួតពិនិត្យ​សព្វាវុធ​ ៕​

Russia-MissileRussia-Missile-1Russia-Missile-2


Source from: www.dtn7.com

No comments:

Post a Comment