ផ្អើល​ពេញ​ពន្ធនាគារ​ករណី​អ្នកទោស​ម្នាក់​ហែក​ដំបូល​គុក​ប្រុង​រត់​ទាំង​ថ្ងៃ​

ផ្អើល​ពេញ​ពន្ធនាគារ​ករណី​អ្នកទោស​ម្នាក់​ហែក​ដំបូល​គុក​ប្រុង​រត់​ទាំង​ថ្ងៃ​

​កាលពី​រសៀល​ម៉ោង​១៥​និង​៣០​នាទី​ នា​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០១៤​នេះ​ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ និង​ជ្រួលច្របល់​មួយ​បាន​កើតឡើង​នៅ​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ ដោយសារ​មាន​អ្នកទោស​ជាប់ចោទ​ពី​បទ​មនុស្សឃាត​ម្នាក់​ចិត្តសឿង​ឡើង​តាម​អាង​ទឹក​ រួច​ហែក​ដំបូល​គុក​បម្រុង​រត់គេច​ខ្លួន​ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ឆ្មាំ​ពន្ធនាគារ​ឃើញ​ទាន់​ព័ទ្ធ​ចាប់​យក​មក​បញ្ចូល​ក្នុង​ពន្ធនាគារ​វិញ​ ដោយ​ប្រើប្រាស់​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង​ ។

ប្រភព​ពី​មន្ត្រី​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ បាន​ឲ្យ​ដឹង​ថា​ អ្នកទោស​ដែល​ចិត្តសឿង​ឡើង​តាម​អាង​ទឹក​ក្នុង​បន្ទប់​ពន្ធនាគារ​ ហើយ​បើក​ក្បឿង​ដំបូល​ពន្ធនាគារ​បម្រុង​ហក់​គេចខ្លួន​ចេញពី​ពន្ធនាគារ​នោះ​ មានឈ្មោះ​ ឃួ​ន​ សំណព្វ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ជ្រៅ​ ឃុំ​ក្បាលទឹក​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ និង​ត្រូវ​បាន​ស្ថាប័ន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ ពី​បទ​មនុស្សឃាត​ ៕​

Kg.Chhnang-02 Kg.Chhnang-03
 


Source from: www.dtn7.com

No comments:

Post a Comment