បុរស​ខ្លាំង​មើល​រំលង​មនុស្ស​ម្នាក់​ ខណៈ​លោក​ ជុំ​ កុសល​ និង​លោក​ ឈឹ​ម​ ផល​វរុណ​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រួច​ហើយ​

បុរស​ខ្លាំង​មើល​រំលង​មនុស្ស​ម្នាក់​ ខណៈ​លោក​ ជុំ​ កុសល​ និង​លោក​ ឈឹ​ម​ ផល​វរុណ​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រួច​ហើយ​

​ទាំង​លោក​ ជុំ​ កុសល​ ជា​ពិធីករ​ និង​ជា​អ្នក​អត្ថាធិប្បាយ​-​វិភាគ​នយោបាយ​តាំងពី​ស្ថានីយ៍ទូរទស្សន៍​ CTN​ រហូត​ដល់​ទូរទស្សន៍​បាយ័ន​ ទាំង​លោក​ សយ​ សុភាព​ ជា​បណ្ណាធិការ​កាសែត​ដើម​អម្ពិល​(​អតីត​ដើម​អំពិល​)​ និង​ជា​អ្នក​អត្ថាធិប្បាយ​-​វិភាគ​នយោបាយ​តាំងពី​ស្ថានីយ៍ទូរទស្សន៍​ CTN​ រហូត​ដល់​ទូរទស្សន៍​បាយ័ន​ ទាំង​លោក​ ឈឹ​ម​ ផល​វរុណ​ ជា​ប្រធាន​វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា​ និង​ជា​អ្នកវិភាគ​នយោបាយ​លេចមុខ​ក្រោយ​គេ​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ សុទ្ធតែ​ជា​អ្នក​ដែល​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ស្គាល់​យ៉ាង​ច្បាស់​ ជា​ពិសេស​លោក​ សយ​ សុភាព​ ដែល​ធ្លាប់​ចេញ​មុខ​វិភាគ​នយោបាយ​អះអាង​ថា​ ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​ស្ថាប័ន​តុលាការ​ខ្មែរ​ផ្តន្ទាទោស​ មិន​អាច​វិល​ចូល​ស្រុក​ខ្មែរ​វិញ​បាន​ទេ​ តែ​ប្រសិនបើ​ឯកឧត្តម​ សម​ រ​ង្ស៊ី​ អាច​វិល​ចូល​ប្រទេស​វិញ​បាន​ ខ្លួន​នឹង​កោរ​ត្រងោល​នោះ​ គឺ​គ្រប់ៗ​គ្នា​ចង​ចាំ​ជាងគេ​បំផុត​ ដ្បិត​លោក​ សយ​ សុភាព​ មិន​គោរព​ពាក្យ​សន្យា​ ។​

​ក្នុង​ចំណោម​អ្នក​ទាំង​៣​ខាងលើ​នេះ​ ដែល​ជា​អ្នក​អត្ថាធិប្បាយ​-​វិភាគ​នយោបាយ​គាំទ្រ​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​មាន​អំណាច​ដូច​គ្នា​ មាន​២​នាក់​ហើយ​ត្រូវ​បាន​បុរស​ខ្លាំង​តបស្នង​តែងតាំង​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​ខ្លួន​ ទទួល​បាន​ឋានៈ​បុណ្យស័ក្តិ​ជា​ឯកឧត្តម​ គឺ​លោក​ ជុំ​ កុសល​ និង​លោក​ ឈឹ​ម​ ផល​វរុណ​ ដោយនៅ​សល់​តែ​បុរស​ម្នាក់​ប៉ុណ្ណោះ​ គឺ​លោក​ សយ​ សុភាព​ មិន​ទាន់​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​ ឬ​ជំនួយការ​ ឬ​ជា​សមាជិក​ក្រុម​លេខា​របស់​បុរស​ខ្លាំង​ ឲ្យ​មាន​ឋានៈ​បុណ្យស័ក្តិ​ និង​ងារ​ជា​ឯកឧត្តម​នៅឡើយ​ ។​

​លោក​ ជុំ​ កុសល​ ដែល​ជា​មនុស្ស​ដើរតួ​អង្គ​សំខាន់​នៅ​ក្នុង​ស្ថាប័ន​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ផង​នោះ​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៥​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩១៣​ ចុះ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​

​លោក​ ឈឹ​ម​ ផល​វរុណ​ ដែល​មាន​ជំនាញ​ និង​ព្យាយាម​តាម​រុកកួន​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អតីត​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លុះ​ក្ស័យ​នោះ​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៥​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៤/៨០១​ ចុះ​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៤​ ។​

​ដោយឡែក​ លោក​ សយ​ សុភាព​ ជា​ចាងហ្វាង​កាសែត​មួយ​រូប​ តែ​កើប​លុយ​បាន​ក្រាស់ក្រែល​យ៉ាង​រហ័ស​ ក្រោម​ឥទ្ធិពល​អំណាច​របស់​បុរស​ខ្លាំង​ ជា​អ្នក​ធ្លាប់​ដើរតួ​ចេញ​មុខ​សម្របសម្រួល​ អន្តរាគមន៍​ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ជួសមុខ​ឲ្យ​បុរស​ខ្លាំង​ដ៏​ល្បីឈ្មោះ​ និង​ធ្វើ​កិច្ចការ​ក្រោម​បារមី​របស់​បុរស​ខ្លាំង​ជា​ច្រើន​ទៀត​ បែរជា​ត្រូវ​បាន​បុរស​ខ្លាំង​ភ្លេច​ ឬ​មើល​រំលង​ទៅ​វិញ​ ដោយ​មិន​បាន​តែងតាំង​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ទីប្រឹក្សា​-​ជំនួយការ​ ឬ​សមាជិក​ក្រុម​លេខា​របស់​បុរស​ខ្លាំង​ឲ្យ​មាន​ឋានៈ​បុណ្យស័ក្តិ​ និង​ងារ​ជា​ឯកឧត្តម​បន្ថែម​លើ​គំនរ​ទឹក​លុយ​មាន​ច្រើន​ស្រាប់​នៅឡើយ​ទេ​ ។​

​តើ​បុរស​ខ្លាំង​ដែល​ល្បីល្បាញ​ថា​ មាន​ភ្នាក់ងារ​របស់​ខ្លួន​គ្រប់​ច្រកល្ហក​របៀប​"​ភ្នែកម្នាស់​"​ដូច​អង្គការ​សម័យ​វាល​ពិឃាត​ខ្មែរក្រហម​ ប៉ុ​ល​ ពត​ នោះ​ ពិតជា​ភ្លេច​ ឬ​មើល​រំលង​លោក​ សយ​ សុភាព​ ចាងហ្វាង​កាសែត​ដ៏​មាន​ឥទ្ធិពល​ ក្រោម​បារមី​បុរស​ខ្លាំង​មែនឬ​ ?​ ៕​

Hun-Sen-&&Chhim-Phalvarun-1


Source from: www.dtn7.com

No comments:

Post a Comment