យន្តហោះចម្បាំងធុន MiG-29 មួយគ្រឿងត្រូវបានបាញ់ធ្លាក់ដោយទាហានបំបែករដ្ឋអ៊ុយក្រែន

អ្នកនាំពាក្យយោធារបស់អ៊ុយក្រែនបានរាយការណ៍ឲ្យដឹងថា យន្តហោះចម្បាំងប្រដេញធុន MiG-29 មួយគ្រឿងរបស់កងទ័ពអ៊ុយក្រែន ត្រូវបានពួកទាហានបំបែករដ្ឋភាគខាងកើតអ៊ុយក្រែនបាញ់ធ្លាក់នៅវេលាព្រឹកនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញនេះ ក្រោយពេលធ្វើប្រតិបត្តិការហោះហើរវាយប្រហារទៅលើក្រុមឧទ្ទាមរួចមក ខណៈអ្នកបើកបរយន្តហោះចម្បាំងនេះបានលោតឆត្រយោងចេញពីយន្តហោះ ហើយត្រូវអ្នករុករកបានប្រទះឃើញថា កំពុងឋិតនៅកន្លែងសុវត្ថិភាពមួយ ។
យន្តហោះចម្បាំងប្រដេញធុន MiG-29 ជាប្រភេទយន្តហោះប្រភពដើមផលិតនៅប្រទេសរុស្ស៊ី (អតីតសហភាពសូវៀត) ដែលបានប្រើប្រាស់ជាលើកដំបូងដោយកម្លាំងទាហានជើងអាកាសរុស្ស៊ី, ឥណ្ឌា, អ៊ុយក្រែន, ស៊ីរី, ប៉ូឡូញ, អ៊ីរ៉ង់, គុយបា, ប៊ុលហ្ការី, អាល់ហ្ស៊េរី, កូរ៉េខាងជើង, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, បង់ក្លាដេស, យេមែន, ស៊ូដង់…។ល។ យន្តហោះចម្បាំងប្រភេទនេះមានតម្លៃចាប់ពី១១លានដុល្លារអាមេរិក ទៅ២៩លានដុល្លារអាមេរិក (គិតទៅតាមស៊េរី) ៕
Source from: www.dtn7.com