លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៏ឆ្លើយតបនឹងការលើកឡើងថា បេក្ខជនតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិមានវ័យក្មេងច្រើនជាង។
បេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាក្នុងន័យនេះលោកយឹម សុវណ្ណ បានបញ្ជាក់ថា នេះ គឺជាការចង់បានរបស់គណបក្សសង្គ្រោះជាតិ គឺចង់ឃើញយុវជនកម្ពុជាចូលរួមក្នុងឆាកនយោបាយឲ្យកាន់តែច្រើន ដើម្បីអភិវឌ្ឍន៏ប្រទេសដូចពាក្យស្លោកមួយពោលថា យុវជន គឺជាទំពាំងស្នងឫស្សី។
អ្នកនាំពាក្យគណបក្សឆាំងរូបនេះបានបញ្ជាក់បន្ថែមថា បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺសុទ្ធតែជ្រើសមកពីគណបក្សធំៗពីរគឺគណបក្សសមរង្ស៊ី និង គណបក្សសិទ្ធិមនុស្ស។
សំលេងៈ
ឆ្លើយតបនឹងសំណួរថា ហេតុអ្វីបានជាបេក្ខជនតំណាងរាស្ត្រសង្គ្រោះជាតិដែលបានជ្រើសរើសក្នុងអាណ្ណត្តិនេះ មានបេក្ខជនតំណាងរាស្ត្រមកពីគណបក្សសម រង្ស៊ី ច្រើនជាងគណបក្សសិទ្ធិមនុស្ស លោកយឹម សុវណ្ណ បានបញ្ជាក់ឲ្យដឹងថា ការជ្រើសរើសបេក្ខជនតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ គឺធ្វើឡើងដោយមើលទៅលើគុណសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់របស់បេក្ខជនតំណាងរាស្ត្រ ដើម្បីអភិវឌ្ឍន៏ប្រទេស។
សំលេងៈ
គួរបញ្ជាក់ថា បើតាមរយៈបញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៥ តាមលំដាប់អាយុពីខ្ពស់មកទាប បានបង្ហាញថា បេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនដែលមានវ័យចាប់ពី៥០ ទៅ៧០ឆ្នាំជាង រឺ និយាយបានថា ជិត៨០សិបឆ្នាំ មានចំនួនច្រើនជាងបេក្ខជនតំណាងរាស្ត្រអាយុក្រោម ៥០សិបឆ្នាំចុះ។
ដោយឡែកបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិវិញច្រើនមានអាយុចាប់ពី ៣០ឆ្នាំ ទៅ៥០ឆ្នាំ។ បេក្ខជនតំណាងរាស្ត្រដែលមានវ័យចំណាស់ជាងគេរបស់គណបក្សប្រជាជន គឺសម្តេចហេង សំរិន ដែលមានវ័យ ៧៩ឆ្នាំ ជាបេក្ខជនតំណាងរាស្ត្រខេត្តកំពង់ចាម រីឯបេក្ខជនតំណាងរាស្ត្រដែលមានវ័យក្មេងជាងគេ នោះគឺលោក ហ៊ុន ម៉ានី អាយុ៣០ឆ្នាំ បេក្ខជនតំណាងរាស្ត្រខេត្តកំពង់ស្ពឺ។
សម្រាប់គណបក្សសង្គ្រោះជាតិវិញ បេក្ខជនតំណាងរាស្ត្រដែលមានវ័យចំណាស់ជាងគេ គឺលោកប៉ែន សុវណ្ណ វ័យ ៧៧ឆ្នាំ ជាបេក្ខជនតំណាងរាស្ត្រខេត្តកំពង់ស្ពឺ។ រីឯបេក្ខជនតំណាងរាស្ត្រវ័យក្មេងគឺលោកកង គឹមហាក់ អាយុ ៣៣ឆ្នាំ បេក្ខជនតំណាងរាស្ត្រខេត្តកំពង់ចាម។(ដោយៈឆេង សូរិយា)
Source from: Vayofm

Loading...
Loading...