ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នៅព្រឹកម៉ោង៨ថ្ងៃទី១០ ខែកញ្ញា បានចុះទៅជួបអាជីវករលក់ដូរ នៅផ្សារអូរឬស្សី ក្នុងរាជធានីភ្នំពេញ។ នេះបើយោង តាមផែនការសកម្មភាព របស់មេដឹកនាំគណ បក្សសង្គ្រោះជាតិចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែកញ្ញា។
គួរបញ្ជាក់ ថា កាលពីថ្ងៃទី៩ ខែកញ្ញា លោកសម រង្ស៊ី និងលោកកឹម សុខា បានចុះជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយបើតាមផែនការសកម្មភាព របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ បានបង្ហាញ ថា នៅថ្ងៃពុធទី១១ ខែកញ្ញា មេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងទទួលព្រះរាជដំណើរ យាងនិវត្តន៍របស់ព្រះមហាក្សត្រពីប្រទេសចិន នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។
ចំណែកនៅថ្ងៃព្រហស្បត្ដិ៍ ទី១២ ខែកញ្ញា មេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងចុះជួបប្រជាពលរដ្ឋ នៅខេត្ដសៀមរាប។ និងនៅចុងក្រោយ នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញា មេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងចុះជួបប្រជា ពលរដ្ឋនៅខេត្តបាត់ដំបង។
នេះជាដំណើរជួបប្រជាពលរដ្ឋតាមមូលដ្ឋានជាលើកទី៣ហើយ របស់មេបក្សប្រឆាំងនៅក្រោយការបោះឆ្នោត និងស្របពេលគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើមហាបាតុកម្មទ្រង់ទ្រាយធំជាលើកទី២ រយះ៣ថ្ងៃ ចាប់ពី ថ្ងៃអាទិត្យទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា។ ជាបាតុកម្មទាំងថ្ងៃទាំងយប់ដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោត៕(ដោយៈឃួន សុភក្រ)
Source from: Vayofm

Loading...
Loading...