ឧក្រិដ្ឋជន៤នាក់ រូមមាន :លោកMukesh Singh, Vinay Sharma, Akshay Thakur និង Pawan Guptaត្រូវបានតុលាការក្រុងញ៉ូដេលី សម្រេចចោទប្រកាន់ជាផ្លូវការហើយ ពីបទរំលោភសម្លាប់ បំផ្លាញភស្តុតាំង និង ឧក្រិដ្ឋកម្មសាហាវយ៉ងឃ្នង បន្ទាប់ពីគេរកឃើញភស្តុតាងច្បាស់ ពោលគឺគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់ទាំងអស់។ ព្រះរាជអាជ្ញានៃតុលាការក្រុងញ៉ូដេលី បាននិយាយថា ជនអន្ធពាលទាំងនោះ គឺពិតជាសមនឹងទទូលទោសប្រហារជីវិត ដោយសារតែពួកគេបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសាហាវយ៉ងឃ្នង់។
គួរម្លឹកថា យុវនិស្សិតពេទ្យស្រី មានវ័យ២៣ឆ្នាំ ត្រូវបានឧក្រិដ្ឋជនខាងលើ ធ្វើទារុណកម្ម ដោយចាប់រំលោភជាក្រុម យ៉ាងសាហារព្រៃផ្សៃបំផុត នៅលើរថយន្តក្រុងកាលពីខែធ្នូ ចុងឆ្នាំ២០១២កន្លងទៅ។ហើយរយៈពេលពីរសប្តាហ៍ក្រោយមក នាងបានស្លាប់យ៉ាងវេទនាបំផុតដោយសារមុខរបួស។ករណីនេះបណ្តាលឲ្យផ្ទុះមានមហាបាតុកម្មជាបន្តបន្ទាប់ពីសំណាក់ប្រជាជនឥណ្ឌា និងទាមទារឲ្យរដ្ឋាភិបាល បង្កើតច្បាប់ប្រឆាំងការរំលោភផ្លូវភេទ។
សហព្រះរាជអជ្ញាលោកDayan Krishnan បានថ្លែងប្រាប់ចៅក្រមលោកYogesh Khanna នៅក្នុងបន្ទប់សវនាការ កាលពីថ្ងៃពុធ ថា ការកាត់ទោសប្រហារជីវិតនោះ គឺជារឿងដ៏យុត្តិធម៌បំផុត សម្រាប់ជនរងគ្រោះ ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ការវិនិច្ឆ័យក្តីនោះក៏បង្កទៅជាការដំឡើងសម្លេងដាក់គ្នាផងដែរ រវាង មេធាវីការពារក្តីឲ្យជនរងគ្រោះ និង មេធាវីការពារក្តីឲ្យជនជាប់ចោទ។ មេធាវីការពារក្តីឲ្យជនជាប់ចោទ បានប្រកាសបដិសេធ មិនទទូលស្គាល់ការចោទប្រកាន់ទាំងនោះ ឡើយហើយបញ្ជាក់ថា លោក នឹងប្តឹងទៅតុលាការឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងការសម្រេចក្តីនោះ ។
ទាក់ទិនហ្នឹងករណីនេះដែរ កាលពីថ្ងៃទី៣១ ខែសីហារកន្លងទៅ ឧក្រិដ្ឋជនម្នាក់ ក្នុងចំណោមឧក្រិដ្ឋជន ៦នាក់ត្រូវបានតុលាការចាត់ទុកជាកុមារ នៅឡើយដោយបច្ចុប្បន្ន ជនឧក្រិដ្ឋ មានអាយុត្រឹម១៧ឆ្នាំប៉ុណ្ណោះ នៅពេលរូបគេបានចូលរួមរំលោភ និង វាយដំលើនិស្សិតស្រីម្នាក់ នៅលើរថយន្តក្រុង កាលពីចុងឆ្នាំ ២០១២។ដូច្នេះតុលាការក្រុងញូវដេលីក៏បានសម្រេចកាត់ទោសជនរំលោភផ្លូវភេទម្នាក់នេះ ឲ្យជាប់គុកត្រឹម៣ឆ្នាំ ដែលនេះជាទោសអតិបរមា ៕ ដោយថាថៃ
Source from: Vayofm

Loading...
Loading...