តាមរយៈបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៥ ចេញផ្សាយដោយគជប យើងឃើញថា គណបក្សប្រជាជន កម្ពុជា បានផ្លាស់ប្តូរអ្នកតំណាងរាស្ត្រជាច្រើនរូប។បេក្ខជនជាប់ឆ្នោតជាច្រើនរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់តំណែងជារដ្ឋមន្ត្រីបច្ចុប្បន្ន បានលាលែងពីតួនាទី តំណាងរាស្ត្រ ដោយដាក់ជំនួសអ្នកតំណាងរាស្រ្តថ្មី ដោយខ្លះជាកូនរបស់មន្រ្តីចាស់ទាំងនោះ។
ការផ្លាស់ប្តូរនេះត្រូវបាន មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បកស្រាយបញ្ជាក់ ថា គណបក្សប្រជាជនកម្ពុជាកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អ្នកបោះឆ្នោត ក្នុងនោះការដាក់បញ្ចូលកម្លាំងយុវជន ដែលជាទំពាំងស្នងប្ញស្សីទៅក្នុងម៉ាស៊ីនការងាររបស់គណបក្សប្រជាជនកម្ពុជា។តើការផ្លាស់ប្តូររបស់គណបក្សប្រជាជនអាចឆ្លើយតបទៅតាមការទាមទាររបស់ប្រជាជនបានដែររឺទេ?សូមស្តាប់បទសម្ភាសន៍រវាងយ៉ាន់ លីណា និង លោកកែម ឡី អ្នកវិភាគ និងឃ្លាំមើលបញ្ហាក្នុងសង្គមកម្ពុជាៈ
Source from: Vayofm

Loading...
Loading...