រាជធានីភ្នំពេញ ៖ ស្ត្រីជាកម្មការិនីម្នាក់ បានរងរបួសបែកក្បាលដោយសារតែត្រូវក្រុមចោរវាយនឹងបំពង់ទីប ប្លន់យកទូរស័ព្ទដៃកញ្ចាស់មួយគ្រឿង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅចំណុចភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ភី សុទ្ធ អាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រ SL ស្នាក់នៅផ្ទះជួលជិតវត្តពោធិញ្ញាណ ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានរងរបួសធ្ងន់សន្លប់បាត់ស្មារតី។
ប្រភពដដែលបានបន្តឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានដើរនិយាយទូរស័ព្ទតាមផ្លូវ ស្រាប់តែមានជនសង្ស័យបានយកបំពង់ទីប មកវាយពីក្រោយ បណ្តាលឲ្យបែកក្បាលរួចឆក់យកទូរស័ព្ទដៃកញ្ចាស់មួយគ្រឿងរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ គួរបញ្ជាក់ថា ស្ត្រីរងគ្រោះមានពាក់គ្រឿងអលង្ការប្លាទីនខ្សែ.ក ក្រវិល និងចិញ្ចៀននៅជាប់នឹងខ្លួន ប៉ុន្តែជនសង្ស័យបានឆក់តែទូរស័ព្ទកញ្ចាស់១គ្រឿងប៉ុណ្ណោះ៕
Source from: watphnom-news.com

Loading...
Loading...