បុរសម្នាក់ដែលមានរូបរាងសមរម្យ និងបានរួមភេទ ជាមួយដៃគូរបស់គាត់ ក្រោយមកក៏ឃើញមានស្នាមឈាម នៅពេញគ្រែ ដោយសារតែលិង្គ របស់គាត់ធំខុសពីធម្មតា។ ការដែលបន្តហូរឈាម បែបនេះធ្វើអោយគាត់ មានការបារម្ភខ្លាំងណាស់ ជាពិសេសការឆ្លងរោគ។ ដល់ពេលខ្ញុំទៅពិគ្រោះ ជាមួយគ្រូពេទ្យដោយនិយាយ ប្រាប់ពីរឿងនេះ គ្រូពេទ្យក៏បានផ្តល់ ជាដំបូន្មានថា ត្រូវផ្អាកការរួមភេទពីរបីថ្ងៃសិន។ ដូច្នេះតើបុរសគួរតែធ្វើអ្វី នៅពេលមានលិង្គធំបែបនេះ ? វាគ្មានមធ្យោបាយណាមួយ ដែលអាចធ្វើអោយលិង្គតូច ឬធំជាងនេះទៀតទេ។ នេះជាមធ្យោបាយខ្លះៗ ក្នុងការប្រើលិង្គធំៗរួមភេទ៖
១ – ប្រើប្រេងរំអិលអោយបានច្រើន ៖ ទោះបីជា ខាងស្រី ចេញទឹករំអិលច្រើន គ្រប់គ្រាន់ហើយក៏ដោយ ក៏ការបន្ថែមទឹករំអិលទៀត នៅតែជាមធ្យោបាយដ៏ល្អបំផុត សម្រាប់ស្ថានភាព របស់អ្នកដែរដើម្បីកាត់បន្ថយការកកិត ហើយអ្នកក៏អាចប្រើវា សម្រាប់ធ្វើការបរបោសអង្អែល មុនពេលរួមភេទផង ។ ចូរចៀសវាងកុំប្រើទឹករំអិល មានជាតិប្រេង ព្រោះវាងាយនឹងឆ្លងរោគ ផ្សិតណាស់។ អ្វីដែលល្អ គឺទឹករំអិលដែលប្រើជាមួយស្រោមអនាម័យ។
២ – ចៀសវាងការលេងតាមទ្វារក្រោយ ឬប្រើក្បាច់ឆ្កែ ៖ រន្ធ គូថមិនមានភាពយឺតល្អ ដូចក្នុងទ្វារមាសឡើយ។ ទ្វារមាសគឺប្រើសម្រាប់ សូកបញ្ចូលលិង្គ និងបង្កើតកូន ដូច្នេះវាអាចមានការរីករួម បានយ៉ាងល្អ ប៉ុន្តែរន្ធគូថ មិនមែនបង្កើតឡើង សម្រាប់សកម្មភាព អស់ទាំងនេះឡើយ។ ចំពោះលិង្គដែលធំៗ ហើយចង់លេងតាមរន្ធគូថទៀត វាគឺជារឿងមិនអាចធ្វើទៅបានទេ ព្រោះនឹងធ្វើអោយមានការឈឺចាប់ យ៉ាងខ្លាំងដល់ខាងស្រី។ ចំពោះក្បាច់ឆ្កែ មិនអាចអោយអ្នកសូក បញ្ចូលលិង្គបានជ្រៅឡើយ ប៉ុន្តែវាល្អសម្រាប់បុរស ដែលមានលិង្គតូច ទៅវិញទេ។ ដូច្នេះបុរសមានលិង្គធំៗ ងាយនឹងបង្កអោយមានរបួសដល់ស្ត្រីណាស់ នៅពេលប្រើក្បាច់មួយនេះ។
៣ – ប្រើក្បាច់ស្ត្រីនៅពីលើ ឬលេងពីចំហៀងវិញ ៖ ការរួមភេទស្ត្រីនៅពីលើ ជួយអោយអ្នកមិនអាចសូកបញ្ចូលលិង្គក្នុង ទ្វារមាសនាងបានជ្រៅពេកទេ។ ចំពោះក្បាច់ស្ត្រីនៅពីលើ នាងក៏អាចគ្រប់គ្របស្ថានការរបស់ខ្លួន ក្នុងការបញ្ចូលលិង្គទៅក្នុង ទ្វារមាសបានយ៉ាងល្អដែរ។ ចំពោះការរួមភេទ ពីចំហៀងមានលក្ខណៈ ល្អបំផុតសម្រាប់លិង្គធំៗ ព្រោះគ្មាននរណា អាចសូកបញ្ចូលក្នុងទ្វារមាស បានយ៉ាងពេញ។
៤ – ធ្វើដោយយឺតៗ ៖ ចូរធ្វើការរួមភេទ ដោយពុំចាំបាច់និយាយថា លិង្គអ្នកធំនោះទេ ហើយដំណើរការដែលធ្វើទៅដោយយឺតៗ និងមានរបៀប នឹងអាចយកចិត្តនាងបាន។ ដូច្នេះចូរសូកបញ្ចូលលិង្គ ដោយប្រុងប្រយ័ត្ន និងថ្នម ដើម្បីកុំអោយនាង មានអារម្មណ៍ថា មានលិង្គដ៏ធំមួយ កំពុងរុករានដល់ ទ្វារមាសរបស់នាង៕
ប្រភពពីៈ វត្តភ្នំ

Loading...
Loading...