ក្រុមយើងរួមគ្នាដើម្បីគន្ធបុប្ផា នឹងរៀបចំកម្មវិធី តំណក់ឈាមកុមារជា លើកទី៤ នៅថ្ងៃទី១៥កញ្ញា ខាងមុខនេះ ដើម្បីស្វែងរកឈាម ពីអ្នកបរិច្ចាទឈាមសម្រាប់ ជួយដល់កុមារដែលរងគ្រោះ និងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
ការរៀបចំកម្មវិធី តំណក់ឈាមកុមារលើកទី៤នេះ បានធ្វើឡើង ស្របពេលដែលរដូវគ្រុនឈាមកំពុងតែ កើតឡើងនៅក្នុងប្រទេសកម្ពុជា។ ជំងឺគ្រុនឈាម ដែលជាទូទៅ គឺកើតឡើងទៅលើកុមារតូចៗ ជាពិសេសកុមារ ដែលរស់នៅតាមទីជនបទ។
បើយោងតាមតួលេខថ្មីបំផុត ពីរបាយការណ៏ របស់អង្គការសុខភាពពិភពលោក រហូតមកដល់ពេលនេះ មានករណីកើតជំងឺ គ្រុនឈាមនៅទូទាំងប្រទេសចំនួន១២៩៤៣នាក់ ក្នុងនោះមានករណី ស្លាប់ចំនួន៤០នាក់។ តើកម្មវិធីដំណក់ឈាមកុមារនេះ អាចចូលរួមចំនែកអ្វីខ្លះ ជួយដល់ក្រុមកុមារតូចៗដែលរងគ្រោះ?
ជាបន្តសូមលោកអ្នកនាងស្តាប់បទយកការណ៏នេះ រៀបចំដោយ ឆេង សូរិយា ដូចតទៅ!
សំលេងៈ
Source from: Vayofm

Loading...
Loading...