គ្មានព័ត៌មានដែលថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកកឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ នៅថ្ងៃទី១១កញ្ញាទេ។
ប៉ុន្តែព័ត៌មានថា លោកសម រង្ស៊ី និងលោកកឹម សុខា នឹងទៅទទួលព្រះរាជដំណើរនិវត្តន៏របស់ព្រះមហាក្សត្រ នៅឯព្រលានយន្តហោះគឺ ជាព័ត៌មានពិត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្លែងប្រាប់វិទ្យុខ្មែរអន្តរជាតិនៅថ្ងៃនេះ។
លោកយឹម សុវណ្ណ បានបញ្ជាក់បែបនេះ ខណៈពេលដែលមានបណ្តាញព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ប្រមុខដឹកនាំគណបក្សប្រឆាំងលោកសម រង្ស៊ី និងលោកកឹម សុខា បានផ្លាស់ប្តូរ ពីការចូលគាល់ព្រះមហាក្សត្រទៅជាការទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រ នៅថ្ងៃទី១១កញ្ញា ស្អែកនេះទៅវិញ។
លោកយឹម សុវណ្ណបញ្ជាក់ពី មូលហេតុៈ
សំលេងៈ
គួរបញ្ជាក់ថា មហាក្សត្រ បរមនាថ នរោត្ដម សីហមុនី នឹងយាងមកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១១ ខែកញ្ញា ខាងមុខ។ នេះបើតាមការអះអាងរបស់លោក ឈាង វ៉ុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ៨ ខែកញ្ញាកន្លងទៅ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនដដែល បានបន្ថែមថា ការយាងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ គឺបន្ទាប់ពីព្រះអង្គបានទទួលការថែព្រះរោគរបស់ព្រះអង្គ និងបានចូលរួមវេទិការកីឡាធំមួយនៅប្រទេសចិន។
យ៉ាងណាក៏ដោយមកទល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ថាលោកសម រង្ស៊ី និងលោកកឹម សុខា និងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៅពេលណានៅឡើយទេ។
ដូចយើងបានដឹងហើយថា គណបក្សប្រឆាំងមួយនេះ នៅមិនទាន់បោះបង់ជំហររបស់ខ្លួននៅឡើយទេ ទាក់ទិន នឹងការទាមទារឲ្យ មានការបង្កើតគណៈកម្មាឯករាជ្យ ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត រហូតមានការប្រកាសថា នឹងមានមហាបាតុកម្ម ចាប់ពីថ្ងៃទី១៥កញ្ញា តទៅនឹងធ្វើឡើងយ៉ាងតិច៣បីជាប់ៗគ្នា។ តើវត្តមានព្រះមហាក្សត្រ និងអាចដោះស្រាយបញ្ហានយោបាយនៅកម្ពុជាបានដែររឺទេ?(ដោយៈឆេង សូរិយា)
Source from: Vayofm

Loading...
Loading...