នៅថ្ងៃទី១៤ ខែកញ្ញាស្អែកនេះ មេដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេច ហ៊ុន សែន និងមេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី នឹងចូលរួមប្រជុំជាមួយគ្នានៅព្រះបរមរាជវាំង ក្រោមព្រះរាជធិបតីរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ។
អ្នកវិភាគបញ្ហាសង្គម នយោបាយនៅក្នុងប្រទេសកម្ពុជា បានលើកឡើង ថា កិច្ចប្រជុំក្រោមព្រះរាជធិបតីរបស់ព្រះមហាក្សត្រនៅថ្ងៃស្អែកនេះ នឹងមានលទ្ធផលល្អទេ ប្រសិនបើគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនបន្ទន់ឥរិយាបថនោះ។
ជាបន្ដសូមស្ដាប់បទសម្ភាសន៍រវាងឃួន សុភ័ក្រ និងលោក កែម ឡី អ្នកវិភាគបញ្ហាសង្គម នយោបាយឯករាជ្យ ក្នុងប្រទេសកម្ពុជា នៅក្នុងនាទីហេតុការណ៍។
សំលេងៈ
Source from: Vayofm

Loading...
Loading...