ខេត្តបាត់ដំបង ៖ បុរសម្នាក់បានក្លាយជាឃាតក សម្លាប់ប្រពន្ធខ្លួនឯង ដោយសាររឿងប្រចណ្ឌប្រពន្ធ ស្និទ្ធស្នាលជាមួយប្រុសផ្សេង ដោយប្រើកាំបិតកាប់និងអាកផ្តាច់បំពងខ្យល់ ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ខណៈដែលនាងជាប្រពន្ធកំពុងរើសអង្ករដាំបាយ កាលពីម៉ោង ៨ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក ហៀង ប៊ុនថា អធិការរងនគរបាល ស្រុកថ្មគោលបានឲ្យដឹងថា បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ សួន រី អាយុ ២៨ឆ្នាំ ជាកម្មករសិប្បកម្មធ្វើលូ រស់នៅកន្លែងកើតហេតុ ដោយដកហូតវត្ថុតាង រួមមានកាំបិតប្រឡាយកាត់ប្រវែង ៧តឹក។ ចំណែកនាងជាប្រពន្ធមានឈ្មោះ សល់ សឿត អាយុ ២៨ឆ្នាំ បានដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័មបំផុត។
សាក្សីជាឪពុកក្មេក សពស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ២នាក់ប្តីប្រពន្ធមិនមានឈ្លោះទាស់ទែងគ្នានោះទេ ពេលគាត់មកពីចម្ការវិញ ចូលក្រោមផ្ទះ ស្រាប់តែមានឈាមស្រក់ពីលើផ្ទះ។ ពេលខ្លួនឡើងលើផ្ទះ ឃើញកូនប្រសាដេកស្លាប់ ក្នុងថ្លុកឈាមហើយកូនបង្កើត ជាជនល្មើសក៏នៅក្បែរសពកំពុងដុតធូប នាំឲ្យគាត់ឆ្ងល់យ៉ាងខ្លាំង ក៏រាយការណ៍ជូន សមត្ថកិច្ចតែម្តង។
ឃាតកដៃឆៅដែលហ៊ាន សម្លាប់ប្រពន្ធខ្លួនឯងឈ្មោះ សួន រី បានសារភាពថា ខ្លួនបានទៅចាក់លូឲ្យគេនៅភូមិល្វា ទើបមកផ្ទះបានចំនួន ៣ថ្ងៃក៏កើតរឿងខឹងប្រចណ្ឌប្រពន្ធ ជាច្រើនករណី ទើបទ្រាំមិនបានរហូតទាញកាំបិត កាត់កនាងរួចអាកបន្ថែម ផ្តាច់បំពងខ្យល់រហូតដល់ស្លាប់តែម្តង។ សាច់ញាតិក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យធ្លាប់ប្រើប្រាស់ ថ្នាំសសៃប្រសាទ។ យ៉ាងណាក៏ដោយ បុរសសង្ស័យត្រូវសមត្ថកិច្ច ឃាត់ខ្លួនដើម្បីសួរនាំ កសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមផ្លូវច្បាប់៕
Source from: watphnom-news.com

Loading...
Loading...