រាជធានីភ្នំពេញ ៖ បន្ទាប់ពីឮស្នូរផ្ទុះអាវុធ ដោយសារតែមាន ខ្មាន់កាំភ្លើងមួយក្រុមជិះម៉ូតូ ២គ្រឿងមិនដឹងជាមានបញ្ហាអ្វី ស្រាប់តែដកកាំភ្លើងបាញ់ ១គ្រាប់ កាលពីវេលាម៉ោង ១២និង១៥ នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៣ នៅតាមមហាវិថីព្រះមុនីវង្ស កែងផ្លូវ១០២ មុខសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បាននាំគ្នាចុះមក កន្លែងកើតហេតុភ្លាមៗ។
ប្រជាពលរដ្ឋជិតខាងបានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញក្រុមខ្មាន់កាំភ្លើងមានគ្នា ៤នាក់ជិះម៉ូតូ ២គ្រឿងមានម៉ាកស្កូបពីពណ៌ស និងម៉ាកឌ្រីម C១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកតាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ មិនដឹងជាមានរឿងអី បានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ ហើយរួចនាំគ្នាជិះម៉ូតូគេចខ្លួន បាត់ស្រមោល ហើយសមត្ថកិច្ចបានរកឃើញ សំបកគ្រាប់កាំភ្លើងម៉ាកកា ៥៤ មួយគ្រាប់៕
Source from: watphnom-news.com

Loading...
Loading...