ខេត្ដកំពង់ចាម ៖ បុរសជាប្តីពេលស្រវឹងជោកជាំ មកដល់ផ្ទះក៏រករឿងបង្កជម្លោះ ប្រើហិង្សាលើប្រពន្ធ ហើយលើកចុងក្រោយនេះ មានកំហឹងទប់មិនបាន ជ្រុលទៅដុតផ្ទះ បំផ្លាញទ្រព្យសម្បត្ដិ របស់គ្រួសារអស់រលីង កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិសុវណ្ណមាលា ឃុំដូនតី ស្រុកពញាក្រែក ខេត្ដកំពង់ចាម ដែលទីបញ្ចប់នៅសល់តែ ខោអាវមួយចង្កេះម្នាក់។
គ្រួសារខាងលើ នេះប្ដីមានឈ្មោះ ហុង លាងហេង អាយុ ២៥ឆ្នាំ និងប្រពន្ធឈ្មោះ ហ៊ឹម សារ៉ួន អាយុ ២៧ឆ្នាំ បានឈ្លោះប្រកែកគ្នា ហើយដោយសារប្តីខឹងខ្លាំងពេក ក៏យកភ្លើងដុតផ្ទះ ដែលសង់អំពីឈើ ប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រគុណនឹង ៦ម៉ែត្រ បណ្ដាលឱ្យឆេះម៉ត់ សូម្បីតែទ្រព្យសម្បត្ដិ នៅក្នុងផ្ទះក៏ត្រូវភ្លើងឆេះ គ្មានសល់ រួមទាំងម៉ូតូមួយគ្រឿង ម៉ាកគុប៥០ ផងដែរ។
បុរសជាប្ដីបន្ទាប់ពីដុតផ្ទះឆេះម៉ត់ សល់តែខោខ្លីជាប់ចង្កេះ ឯប្រពន្ធសល់តែសម្លៀកបំពាក់ ជាប់នឹងខ្លួន ទាំង ដោយសារបុរសជាប្ដីផឹកស្រាស្រវឹង ហើយឈ្លោះជាមួយប្រពន្ធ ធ្វើអ្វីប្រពន្ធមិនកើត ក៏គិតឃើញវិធី ដុតផ្ទះដើម្បីបន្ធូរកំហឹង ។ នគរបាលនាំខ្លួន បុរសជាប្តីមកសួរនាំ ដើម្បីបន្ដនីតិវិធី បើទោះបីជាមិនទាន់មាន ពាក្យបណ្ដឹងពីប្រពន្ធក៏ដោយ ៕
Source from: watphnom-news.com

Loading...
Loading...