ខេត្តកណ្តាល ៖ សមត្ថកិច្ចប៉ូលីសរដ្ឋបាល ឃុំឈើទាលបានឃាត់ខ្លួនតៃកុង ឡានដឹកដីក្នុងការដ្ឋានរបស់ ក្រុមហ៊ុន វឌ្ឍនៈ ចំនួន ៤នាក់និងម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម ដោយបានដកហូតវត្ថុតាង ប្រេងម៉ាហ្សូត ចំនួន ២កានស្មើ ៦០លីត្រ ដោយយោងតាម ពាក្យបណ្តឹង របស់តំណាង ក្រុមហ៊ុនវឌ្ឍនៈ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣។
ជនសង្ស័យទាំង ៥នាក់បានសារភាពថា ខ្លួនពិតជាបាននាំគ្នាលួចបូមប្រេង ពីក្នុងឡានដឹកដីរបស់ក្រុមហ៊ុន វឌ្ឍនៈចំនួន ២កានយកទៅលក់ពិតមែន ហើយប្រេងម៉ាហ្សូត ដែលយកទៅលក់នោះ បានលុយ ១៩ម៉ឺនរៀល។ ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ ញ៉ែត ស៊ីម ភេទប្រុស អាយុ ២៧ឆ្នាំ ទី២-ឈ្មោះ នយ ចំរើន ភេទប្រុស អាយុ ៣៣ឆ្នាំ ទី៣-ឈ្មោះ ឡាំ ពិសី ភេទប្រុស អាយុ ២៩ឆ្នាំ ទី៤-ឈ្មោះ ឈុំ សំអុល ភេទប្រុស អាយុ ២៩ឆ្នាំ និងទី៥-ឈ្មោះ រស់ ម៉ុន ភេទប្រុស អាយុ ៤១ឆ្នាំ។
ជនសង្ស័យទាំង ៤នាក់នេះ សុទ្ធតែជាអ្នកបើកបរឡានដឹកដី ឲ្យក្រុមហ៊ុនវឌ្ឍនៈ បានធ្វើសកម្មភាពលួច បូម ប្រេងម៉ាហ្សូតពីក្នុងឡានដឹកដីនៅថ្ងៃទី២១ និង ២៣ ខែតុលា កន្លងទៅនេះ យកទៅលក់ឲ្យអ្នកស្រុក ក្បែរការដ្ឋាន។ ប្រេងនៅក្នុងក្រុម ហ៊ុនវឌ្ឍនៈត្រូវបានគេលួចបូម យកទៅលក់ជាច្រើន លើកច្រើនសារមកហើយ ទើបតែពេលនេះ តាមដានដឹងថា ជនសង្ស័យទាំង ៤នាក់ គឺជាអ្នកប្រព្រឹត្ត ក៏បានប្តឹងសមត្ថកិច្ច ឲ្យឃាត់ខ្លួនតែម្តង៕
Source from: watphnom-news.com

Loading...
Loading...