សមត្ថកិច្ចបានសម្រេចចិត្តចូលឆែកឆេរផ្ទះជួលមួយកន្លែងឋិតនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ ម្សិលមិញ បន្ទាប់ពីអ្នកភូមិជាច្រើននាក់ អះអាងថា តែងតែឮសំឡេងមនុស្សស្រីយំ និងស្រែកឲ្យជួយផងរៀងរាល់យប់ រួចហើយក៏ប្តឹងសមត្ថកិច្ចឲ្យធ្វើការឆែកឆេរ ដើម្បីបំបាត់មន្ទិលសង្ស័យ។
លទ្ធផលនៃការឆេកឆេរបស់សមត្ថកិច្ចដែលបានបញ្ចប់នៅវេលាម៉ោងប្រមាណ៩ព្រឹក នាថ្ងៃម្សិលមិញនៅចំណុចទីតាំងផ្ទះសង្ស័យនោះ គឺមិនឃើញមានអ្វីប្លែកគួរឲ្យកត់សម្គាល់ទេ។
អ្នកភូមិជាច្រើននាក់ ដែលរស់នៅក្បែផ្ទះសង្ស័យនោះបាននិយាយលាន់ៗថា ជារៀងរាល់យប់ជាពិសេសវេលាទៀបភ្លឺពួកគាត់តែងឮសំឡេងមនុស្សស្រីទ្រហ៊ោយំ និងស្រែកឲ្យជួយផង រហូតដល់ពេលថ្ងៃរះឡើងច្បាស់ក៏រលុបបាត់សំឡេងនោះទៅវិញដែរ។ អ្នកភូមិដែលមានជំនឿអរូបិយបានសម្តែងនូវការសង្ស័យថា សំឡេងមនុស្សស្រីស្រែកយំឲ្យជួយផងនោះអាចជាសំឡេងខ្មោចលង ដ្បិតផ្ទះនេះជាកម្មសិទ្ធិដំបូងរបស់យាយផល ដែលបានចែកឋានទៅមុនពេលផ្ទេរសិទ្ធិបន្តឲ្យទៅឈ្មោះ អ៊ឹង ចាន់។
ដោយឡែកលោក អេង ថន ចៅសង្កាត់ព្រែកឫស្សី បានឲ្យដឹងថា ម្ចាស់ផ្ទះសង្ស័យនេះ មានឈ្មោះ អ៊ឹង ចាន់ ហើយម្ចាស់ផ្ទះបានជួលឲ្យទៅជនជាតិអូស្ត្រាលីស្នាក់នៅ។
ទោះយ៉ាងណាក៏ដោយ រឿងរ៉ាវទាក់ទងនឹងផ្ទះជួលដែលមានសំឡេងមនុស្សស្រីយំស្រែកឲ្យជួយផងនេះត្រូវបានបញ្ចប់ភាពមន្ទិលសង្ស័យហើយ ដោយសារសមត្ថកិច្ចបានចូលឆែកឆេរគ្មានឃើញអ្វីគួរឲ្យកត់សម្គាល់សោះ។
តើអាចមានខ្មោចលងដែរឬទេនាសម័យ «សម្តេចតេជោ ហ៊ុន សែន» នេះ?៕
Source from: www.dtn7.com

Loading...
Loading...