រាជធានីភ្នំពេញ ៖ ការរួមភេទនៅកន្លែងដដែលៗ អាចធ្វើឲ្យប្តីប្រពន្ធ ហាក់ដូចធុញទ្រាន់ និងមិនសូវមានអាម្មណ៍ ពុះកញ្ជ្រោល ចង់រួមភេទនោះទេ ហើយប្រសិនបើគូស្វាមីភរិយា សាកល្បងផ្លាស់ប្តូរ ពីពេលវេលានិងកន្លែងដដែលៗក្រៅពីបន្ទប់គេង ទៅកន្លែងថ្មីផ្សេងៗ អាចនឹងជួយឲ្យពួកគេ ទទួលបានរសជាតិថ្មី និងងាយឈានដល់ចំណុចកំពូល។ ខាងក្រោមនេះ ជាកន្លែងមួយចំនួន ក្រៅពីគ្រែដេក ដែលអាចជួយលោកអ្នក គេចផុតពីភាពដដែលៗ ៖
១. សាឡុង ៖ ជួនកាល ការមើលទូរទស្សន៍អាច ជាប្រការមួយគួរឱ្យធុញទ្រាន់ ជាពិសេសនៅពេលគ្មានកម្មវិធីអ្វីពិសេស ។ ហេតុអ្វីក៏អ្នកមិនសម្រាតខោអាវរបស់អ្នកបន្ដិចម្ដងៗ ហើយធ្វើឱ្យស្វាមីរបស់អ្នកភ្ញាក់ផ្អើល ដោយចាប់ឱបក្រសោបគាត់នៅលើសាឡុងទៅ ? វាមានអត្ថប្រយោជន៍បន្ថែម នៃអារម្មណ៍គ្រោះថ្នាក់បន្ដិចបន្ដួច ជាពិសេសគឺខ្លាចមានមនុស្សរុញទ្វារខាងមុខឱ្យចំហ។
២-ផ្ទះបាយ ៖ ជាទីកន្លែងធ្លាប់តែចំអិនម្ហូប និងទទួលទានអាហារ ប្រសិនបើប្តូរមកកន្លែងរួមភេទវិញ អាចនឹងផ្តល់រសជាតិមិនចាញ់ រសជាតិអាហារទេ។ អាហារ និងការរួមភេទ គឺជាតម្រូវការចាំបាច់ សម្រាប់មនុស្សដ៏សាមញ្ញ និងផ្ដល់ភាពត្រេកត្រអាលប្រកបដោយកាមគុណ ដល់ចិត្ដរាងកាយរបស់មនុស្សយើង។ ហេតុអ្វី ក៏អ្នកមិនសាកល្បងរួមភេទ នៅកន្លែងដែលអ្នកតែងតែ អង្គុយទទួលទានអាហារដ៏ឆ្ងាញ់ពិសារទៅ?
៣.លើម៉ាស៊ីនបោកគក់ ៖ រំញ័រនៃម៉ាស៊ីនបោកខោអាវ អាចមានឥទ្ធិពល ដ៏ប្រសើរចំពោះនាង ដែលវាជាកន្លែងហាក់ដូចជាចម្លែកបន្ដិច ប៉ុន្ដែវាជាកន្លែងស្អាត។ ហេតុដូច្នេះ ចូរដាក់ខោអាវឱ្យច្រើន ទៅក្នុងម៉ាស៊ីនបោកគក់ រួចបើកវាឱ្យដំណើរការ បន្ទាប់មកសាកល្បងរួមភេទនៅលើនោះ។
៤. បន្ទប់ទឹក ៖ ជាកន្លែងដែលពេញនិយម មួយរបស់ដៃគូរួមភេទ។ ប្រសិនបើអ្នកមិនធ្លាប់រួមភេទ ពេលងូតទឹករួមគ្នា អ្នកប្រាកដជាមិនដឹងថាខ្លួនឯងបាត់
បង់ នូវកន្លែងដ៏ស្រើបស្រាលនោះទេ។ ទឹក និងសាប៊ូ អាចធ្វើឱ្យរាងកាយអាក្រាតរបស់អ្នកទាំងពីរ មានភាពរអិលហើយអាចផ្ដល់ពេលវេលារួមភេទ ដ៏ប្រសើរ និងសិចស៊ីបំផុត។
ចូរដុសក្អែលឱ្យគ្នាម្ដងម្នាក់ ហើយអ្នកទាំងពីរនឹង ទទួលបានការភ្ញោចអារម្មណ៍ដ៏ប្រសើរមិនខាន។ ប្រសិនបើ ការឈរួមភេទ នៅក្នុងបន្ទប់ទឹក វាជាការពិបាកសម្រាប់អ្នក។ អាងងូតទឹកគឺជាជម្រើសដ៏ប្រសើរ។ អ្នកទាំង២នឹងទទួលបាន អត្ថប្រយោជន៍នៃទឹកក្ដៅឧណ្ហៗ និងពពុះសាប៊ូ ហើយក្នុងពេលជាមួយគ្នានោះ អ្នកមិនចាំបាច់បារម្ភខ្លាចរអិល ឬដួលនោះទេ៕
Source from: watphnom-news.com

Loading...
Loading...