រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX300 បើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុកអ្នកជិះម៉ូតូ សង់កូរ៉េម្នាក់ឯងមួយទំហឹង បណ្តាលឲ្យយុវជនម្នាក់ បានរងរបួសធ្ងន់ កាលពីវេលាម៉ោង ៧និង៣៥ នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣នៅចំណុចផ្លូវលេខ១០១៩ ឬផ្លូវភ្នំពេញហាណូយកែងផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជងរងគ្រោះមានឈ្មោះ មាស កញ្ញា អាយុ ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិសែនសុខទី៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះម៉ូតូសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AC-3172 ។ ចំណែករថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2H-6350 បើកបរដោយឈ្មោះ ង៉ែត ប៊ុនថា ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូតាមបណ្តោយផ្លូវម៉ុងរិទ្ធី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ផ្លូវភ្នំពេញហាណូយ ក៏បត់ស្តាំក្នុងគោលបំណងទៅផ្ទះ ស្រាប់តែពេលនោះរថយន្ត ឡិចស៊ីសបានបើកបោះពួយយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង ក៏បុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ដួលបោកក្បាលរបួសធ្ងន់៕
Source from: watphnom-news.com

Loading...
Loading...