ប្រទេសអាមេរិក ៖ យោងតាមប្រភព ព័ត៌មានពីគេហទំព័រ yourjewishnews បានឲ្យដឹងថា ក្មេងប្រុសជំទង់វ័យ ១៥ ឆ្នាំម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន ដោយចោទប្រកាន់ ពីបទឃាតកម្ម លើស្ត្រីជាម្តាយ បន្ទាប់ពីជនសង្ស័យបានដុតម្តាយទាំងរស់ បន្ទាប់ពីមានរឿង ឈ្លោះប្រកែកគ្នា យ៉ាងច្របូកច្របល់។
ប៉ូលិសបានរាយការណ៍ថា ហេតុការណ៍នេះបាន កើតឡើងនៅក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក ដោយក្មេងប្រុស ក្លាយជាឃាតក សម្លាប់ម្តាយឯងមានឈ្មោះ Jonathan Ray បានដុតផ្ទះដែលម្តាយកំពុងស្ថិតនៅក្នុងនោះ បណ្តាលឲ្យនាងជាម្តាយ ត្រូវស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងភ្នក់ភ្លើង។ស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះ Gwendolyn Wallace អាយុ ៤៥ ឆ្នាំ បានស្លាប់នៅ ក្នុងបន្ទប់ដេក ជាន់ខាងលើ បន្ទាប់ពីកូនចិត្តអប្រិយ បានដុតផ្ទះ។
ក្មេងប្រុស Ray បានសារភាពថា គេបានដុតផ្ទះ នៅពេលមានជម្លោះជាមួយម្តាយ ព្រោះតែរឿងម្តាយ និយាយថា មិនចូលចិត្តសង្សារបស់គេ។ មេធាវីរបស់ Ray និយាយថា Ray មានជំងឺផ្លូវចិត្ត ហើយត្រូវការ ព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែពេលនេះ Ray កំពុងប្រឈមការជាប់ឃុំខ្លួន ផងដែរ ៕
Source from: watphnom-news.com

Loading...
Loading...