រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ បានធ្លាក់ពីលើអគារខុនដូកម្ពស់ ១០ជាន់យីហោ ឡាយហ្គ្រីន ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ៥៩២ កែងផ្លូវលេខ ៦០៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បណ្តាលឱ្យបាក់ដៃបាក់ជើង និងបែកក្បាលស្លាប់នៅនឹងកន្លែង ខណៈកំពុងធ្វើការ ដោយជិះកន្ត្រកយោង ហើយមានបញ្ហាភ្លើង ក៏ដាច់ធ្លាក់មកខាងក្រោមតែម្តង កាលពីវេលាម៉ោង ១ និង៥ នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣។
យោងតាមសេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយ សារតែដាច់ខ្សែរ៉ត ពេលកំពុងធ្វើការជួសជុលសំណង់ កម្ពស់ជាង ១០ជាន់ នៅទីតាំងខាងលើ ហើយខាងម្ចាស់សំណង់យីហោ ឡាយហ្គ្រីន មានបំណងបិទបាំង ព័ត៌មានខាងលើនេះ។
យ៉ាងណាក៏ដោយ កម្មកររងគ្រោះដែលបានស្លាប់ យ៉ាងអាណោចអាធ័ម ត្រូវគេស្គាល់ឈ្មោះ ម៉ាប់ អាយុប្រហែល ៤០ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង ។ ក្រោយពីកើតហេតុ កម្មកររងគ្រោះ ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដោយមិនឱ្យអ្នកកាសែត ចូលយកព័ត៌មាននោះឡើយ៕
Source from: watphnom-news.com

Loading...
Loading...