ប្រទេសចិន ៖ បន្ទាប់ពីមានមនុស្សស្លាប់ និងរបួសកាន់តែច្រើនឡើងៗ ក្រុមអាជ្ញាធរចិនបានតាមដាន និងប្រយុទ្ធប្រឆាំង ជាមួយហ្វូងសត្វឪម៉ាល់ធំៗ ប៉ុនៗម្រាមដៃដែលបាន សម្លាប់មនុស្សចំនួន ៤២ នាក់ និងទិចឲ្យរបួសមនុស្ស១.៦០០នាក់ក្នុងខេត្ត សៀនស៊ី ភាគខាងជើងនៃប្រទេសចិន ។
ប្រជាជននៅតាមទីក្រុងនានា ដែលស្ថិតភាគខាងជើង នៃខេត្តនេះ មានការភ័យខ្លាច ចំពោះហ្វូងសត្វឪម៉ាល់ដ៏ធំៗ ប៉ុនម្រាមដៃទាំងនេះ ព្រោះវាមានពិសខ្លាំង បានវាយប្រហារ ទៅលើមនុស្ស ជាច្រើនករណី ហើយឥឡូវនេះ ក្រុមមន្ត្រីរដ្ឋាភិបាលចិន បានចាប់ផ្តើមដុតបំផ្លាញ សំបុកឪម៉ាល់នេះ និងសម្លាប់ពួកវា។
ជនរងគ្រោះដែលរងរបួសជាច្រើន បន្ទាប់ពីត្រូវបានហ្វូងសត្វឪម៉ាល់ ដ៏កាចសាហាវទាំងនេះទិច គឺមានស្លាកស្នាមដំបៅធំៗយ៉ាងជ្រៅ នៅលើដៃនិងដងខ្លួន មើលទៅគួរឲ្យភ័យខ្លាច។ អស់រយៈពេលជាង ៣ ខែកន្លងទៅនេះ ហ្វូងសត្វឪម៉ាល់ទាំងនេះ បានវាយប្រហារមនុស្ស នៅទីក្រុងអានកាង ទីក្រុងហាងហ្សុង និងទីក្រុងសាងលូ ក្នុងខេត្តនេះ ៕
Source from: watphnom-news.com

Loading...
Loading...