ខេត្តពោធិ៍សាត់ ៖ ដោយសារតែរឿងឪពុក ស្តីបន្ទោសបន្តិចបន្តួច យុវជនវ័យក្មេងម្នាក់ បានសម្រេចចិត្តចង.កសម្លាប់ខ្លួន នឹងខ្សែអង្រឹង នៅលើដើមកំពូលបាយ ក្នុងចំការមួយទល់មុខផ្ទះ ចម្ងាយប្រមាណ២០០ ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័ម ហើយត្រូវបានម្តាយប្រទះឃើញកាលពីវេលាម៉ោង ៨ ព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ជនរងគ្រោះមានឈ្មោះ តែម សុខឿន អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនថ្ងៃកើតហេតុ កូនរបស់គាត់ បានឈ្លោះប្រកែកគ្នា ជាមួយបងប្អូនបង្កើត បន្ទាប់មកឪពុកក៏បានស្តីបន្ទោស បន្តិចបន្តួចស្រាប់តែជនរងគ្រោះ បានដើរបាត់ពីផ្ទះ តាំងពីម៉ោង ១២ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ ក្រុមគ្រួសារ ក៏បានដើររកតែមិនឃើញ រហូតដល់ព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ម្តាយបានបន្តដើររក ក៏ស្រាប់តែប្រទះឃើញ ស្លាប់ចង.ក ស្លាប់បាត់ទៅហើយ៕
Source from: watphnom-news.com

Loading...
Loading...