ខេត្តកណ្តាល ៖ ក្មេងប្រុសស្រី ២ នាក់ត្រូវជាបងប្អូន ជីដូនមួយនឹងគ្នា បានលង់ទឹកស្លាប់គួរឲ្យសង្វេគបំផុត ហើយឪពុកម្តាយ បានទួញយំបោកខ្លួន បន្ទាប់ពីកុមាររងគ្រោះ បាននាំគ្នាបង្ហោះខ្លែង រួចហើយចុះងូតទឹកទន្លេ រអិលជើងចូលទឹកជ្រៅលង់ស្លាប់កាលពីវេលាម៉ោង ៦និង០០ នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ រហូតដល់ព្រឹកថ្ងៃទី ៦និង៣០ នាទីថ្ងៃទី២៥ ខែឆ្នាំដដែល ទើបរកសាកសពឃើញ នៅចំណុចភូមិស្វាយពុំត្រង់ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។
មុនពេលកើតហេតុគឺនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ៦និង០០នាទី ក្មេងស្រីឈ្មោះ យុក លីហ្សា អាយុ ៩ឆ្នាំ និងឈ្មោះ គីម កក្កដា ភេទប្រុស អាយុ ៨ឆ្នាំ បាននាំគ្នាបង្ហោះខ្លែង នៅមាត់កំពង់ដរតាប៉ោលី។ បន្ទាប់ពីពួកគេបង្ហោះខ្លែងរួច ក៏បាននាំគ្នាចុះលេងទឹកទន្លេ បានបន្តិចក៏រអិលជើង ធ្លាក់ចូលទឹកទន្លេទាំងពីរនាក់ លិចបាត់តែម្តងទៅ។ រហូតដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ទើបរកសាកសពឃើញ ។ នគរបាលបានចុះទៅពិនិត្យសាកសព ដោយសន្និដ្ឋានថា កុមារទាំងពីរនាក់នេះ ពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងមែន ទើបប្រគល់សាកសពទៅឲ្យ ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕
Source from: watphnom-news.com

Loading...
Loading...