ខេត្តបន្ទាយមានជ័យ ៖ រថយន្តឡិចស៊ីស៤០០ ពណ៌ខ្មៅមួយគ្រឿង ដែលរកស៊ីដឹកទំនិញគេចពន្ធ បើកបរយ៉ាងលឿន ពីក្រុងប៉ោយប៉ែត ឆ្ពោះទៅខេត្តបន្ទាយមានជ័យ បានរេចង្កូតក្រឡាប់ធ្លាក់ប្រឡាយ ជាប់ផ្លួវជាតិលេខ៥ បណ្តាលអោយរថយន្តខូចខាតស្ទើរទាំងស្រុង កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចម្ងាយពីគយសាលាក្រហម ប្រមាណ២០០ម៉ែត្រ ឋិតនៅភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សាក្សីបានឲ្យដឹងថា រថយន្តម៉ាកឡិចស៊ីស៤០០ ពាក់ស្លាកលេខ ភ្នំពេញ 2A-0768 ពណ៌ខ្មៅ ក្នុងរថយន្តគេឃើញមានផ្ទុក សុទ្ធតែហ្គាសគេចពន្ធ និងសម្ភារៈមួយចំនួនទៀត បើកបរក្នុងល្បឿនលឿនមក ស្រាប់តែដល់ចំណុចកើតហេតុ ក៏រេចង្កូចធ្លាក់ផ្លូវក្រឡាប់ ជាច្រើនត្រឡប់ តែសំណាងល្អ អ្នកនៅក្នុងរថយន្តមិនមាន រងរបួសអ្វីឡើយ គ្រាន់តែបាក់បង្គោលភ្លើងតូចមួយដើម និងបង្គោលភ្លើងធំ មួយដើមទៀតត្រូវប្រេះស្រាំ ។ ជនរងគ្រោះមានឈ្មោះ តូច អាយុជាង ៣០ឆ្នាំ មុខរបជាអ្នករត់តាក់ស៊ី មានលំនៅក្នុងខេត្តបន្ទាយមានជ័យ៕
Source from: watphnom-news.com

Loading...
Loading...