ក្រុងញូវយ៉ក ៖ តាមការសិក្សាស្រាវជ្រាវ របស់លោក ដេវិដ ហ្វ្រេដឺរីក អ្នកឯកទេសផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ ឆាបមែន ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា បានបង្ហាញថា យ៉ាងហោចណាស់បុរសជាង ៦០ ភាគរយបានគិតថា ស្រីស្នេហ៍របស់ពួកគេគួរតែ រួមចំណែកក្នុងការចេញលុយខ្លះ សម្រាប់ការចំណាយនានា នៅពេលពួកគេណាត់ជួបគ្នាម្តងៗ។
ការស្រាវជ្រាវបានបង្ហាញថា បុរស ៦៤ ភាគរយចង់ឲ្យសង្សាររបស់ខ្លួន ជួយចេញលុយ ខណៈ ៤៤ភាគរយទៀតបាននិយាយថា ពួកគេអាចនឹងចែកផ្លូវពីមិត្តស្រី បើនាងជាមនុស្ស ម៉ៅស្វិតដើរខ្សែលើ ហើយមិនព្រមចេញលុយ មួយកាក់សោះនោះ។ របាយការណ៍មួយទៀតបង្ហាញថា បុរស ៧៦ ភាគរយមានអារម្មណ៍រអៀសខ្លួនបំផុត ពេលដែលទទួលប្រាក់ពីសង្សារ ព្រោះតែពួកគេខ្លាចអាប់មុខមាត់៕
Source from: watphnom-news.com

Loading...
Loading...