រាជធានីភ្នំពេញ ៖ បុរសម្នាក់និងនារី ២នាក់ទៀត បានរងរបួសដួលរដូករណែល ពេញផ្លូវដោយសារតែ ពួកគេជិះម៉ូតូឌុបគ្នា យ៉ាងលឿនជ្រុលទៅបុក រថយន្តតូយូតា ១២កៅអី ពេញមួយទំហឹងបណ្ដាលឲ្យរងរបួសខ្លួនឯង កាលពីវេលាម៉ោង ២១និង៣០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រង់ចំណុចស្ពាននាគ តាមបណ្ដោយផ្លូវលេខ១០៦ កែងនិងមហាវិថី ព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
មុនពេលកើតហេតុ រថយន្តតូយូតា ១២ កៅអីពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2U-9874 ធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតទៅលិច។ ចំណែកជនរងគ្រោះ បានបើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-8124 ឌុបនារី ២នាក់ ធ្វើដំណើរតាមផ្លូវនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែវាក់ជាមួយរថយន្ត ដែលបើកកាត់ពីមុខ ដោយចាប់ហ្វ្រាំងមិនទាន់ ក៏បានបុកចំពីចំហៀងខាងស្តាំ យ៉ាងពេញទំហឹងបណ្ដាលឲ្យ អ្នកបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ និងនារី ២នាក់ទៀតដែលរួមដំណើរ របួសស្រាល៕
Source from: watphnom-news.com

Loading...
Loading...