ប្រទេសប្រេស៊ីល ៖ យោងតាមសារព័ត៌មាន បរទេសបានរាយការណ៍ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឲ្យដឹងថា ស្ថិតនៅលើផ្លូវហាយវ៉េមួយ ក្នុងប្រទេសប្រេស៊ីល កាលពីពេលថ្មីៗនេះ អ្នកបើករថយន្តម្នាក់បានប្រម៉ាញ់ យករូបភាពគូស្នេហ៍១គូ ដែលបានធ្វើសកម្មភាពថើបបឺតមាត់គ្នានៅលើម៉ូតូ ខណៈពេលកំពុងបើកបរក្នុងល្បឿន១យ៉ាងលឿន ដែលរយៈពេលយ៉ាងតិចជាង ១ នាទី ហើយបន្ទាប់ពីត្រូវបានបង្ហោះនៅលើប្រព័ន្ធបណ្តាញសង្គមរួចមក បានធ្វើឲ្យប្រិយមិត្តដែលនិយមលេងអនឡាញមានការរន្ធត់ចិត្តយ៉ាងខ្លាំងផងដែរ។
ប្រភពព័ត៌មាននោះបានឲ្យដឹងទៀតថា បុរសរូបនោះបានបើកម៉ូតូធ្វើដំណើរនៅក្នុង ខណៈពេលដែលមានអ្នកដំណើរកំពុងធ្វើចរាចរណ៍យ៉ាងច្រើននៅលើផ្លូវនោះ ហើយអ្វីដែលធ្វើឲ្យគេគ្រប់គ្នាមានការភ្ញាក់ផ្អើលនោះ គឺដោយសារតែបុរសរូបនោះបានបង្គាប់ឲ្យសង្សាររបស់ខ្លួនអង្គុយនៅលើភ្លៅបែរមុខរកគ្នា និងថើប បឺតមាត់គ្នា យ៉ាងរ៉ូម៉ែនទិចបំផុត ដោយគ្មាននឹកគិតថាមានគ្រោះថ្នាក់កើតឡើងសូម្បីបន្តិចនោះឡើយ។
អ្នកបើកបររថយន្តរូបនោះបានបញ្ជាក់ឲ្យដឹងថា "ខ្ញុំបានធ្វើការប៉ាន់ស្មានថា បុរសរូបនោះអាចបើកបរម៉ូតូក្នុងល្បឿនអាចឈានដល់ប្រមាណ ៨០ គីឡូម៉ែត្រ/ម៉ោង។ បុរសនោះ មើលទៅពិតជាស៊ុបនឹងរឿងហ្នឹងខ្លាំងណាស់ នាពេលនោះ ប៉ុន្តែគួរឲ្យសោកស្តាយដែរ ដែលខ្ញុំប្រម៉ាញ់បានតែ១នាទីប៉ុណ្ណោះ ហើយក៏មិនដឹងថា ហេតុការណ៍នោះ នឹងទៅជាយ៉ាងណាទៀតនោះដែរ"៕
Source from: watphnom-news.com

Loading...
Loading...