ខេត្ដកណ្ដាល ៖ រថយន្តធុនធំមួយគ្រឿង បានបើកបុកបុរសម្នាក់ បណ្តាលឲ្យរងរបួសបាក់ក និងបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ មើលទៅគួរឲ្យអាណោចអាធ័មបំផុត ខណៈដែលជនរងគ្រោះកំពុងបើកម៉ូតូម្នាក់ឯង កាលពីវេលាម៉ោង ៦និង៤០ នាទី ល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ២ ខាងមុខសាលា ភាសាអង់គ្លេស E.L.S ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
ជនរងគ្រោះដែលស្លាប់ បាត់បង់ជីវិតនោះឈ្មោះ ញ៉េប តាក់ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដា វ៉េវ សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១Q-៨៩៧៧ ។ ចំណែកឯរថយន្ដបង្កហេតុ ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ចំណុះ ៥តោន ពាក់ស្លាកលេខ ញ.០៣ ៣៨.ភព៣ បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្ដសញ្ញាណ ក្រោយពីកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ។
មុនពេលកើតហេតុ រថយន្ដម៉ាកហ៊ីយ៉ានដាយ បានបើកបរយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ហើយរថយន្ដបានបន្ថែមល្បឿន ព្យាយាមវ៉ារថយន្ដមួយគ្រឿងទៀត ដែលបើកនៅខាងមុខ ខណៈនោះក៏បានជ្រុលទៅបុកម៉ូតូ របស់ជនរងគ្រោះដែលកំពុងបើកបរ ច្រាសទិសគ្នា ពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះ បោកក្បាលជាមួយកាប៊ីនរថយន្ដ ហើយធ្លាក់មកលើផ្លូវបាក់.ក និងបែកក្បាល ស្លាប់ភ្លាមៗមួយរំពេច ចំណែកម៉ូតូខូចខាតមួយកំណាត់ ខាងមុខទាំងស្រុង៕
Source from: watphnom-news.com

Loading...
Loading...