ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង ៧និង៤៥ នាទីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានគ្រោះថ្នាក់ចរាចរ គួរឲ្យរន្ធត់មួយបណ្តាលឲ្យស្លាប់មនុស្ស ២នាក់និងរងរបួសធ្ងន់ពីរនាក់ ដោយសាររថយន្តឆ្លាមដឹកជនបរទេសពីភ្នំពេញ ទៅខេត្តសៀមរាប បើកបុកគោយន្តដឹកអុសពីក្រោយ។
មុនពេលកើតហេតុ គេឃើញរថយន្តកាម៉ារីឆ្លាម ពណ៌ស្លែរ ពាក់ស្លាកលេខ កំពង់ចាម 2A-0540 បើកបរដោយឈ្មោះ គីប លាន អាយុ ៣៨ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី មានទីលំ នៅក្នុងខេត្តសៀមរាប។ ចំណែកតៃកុងគោយន្ត ដែលដឹកឈើស្រឡៅមូល មានឈ្មោះ យ៉ែម អួន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅត្រាំខា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដឹកឈើមកពីចំការ រងរបួសធ្ងន់ បច្ចុប្បន្នជនរងគ្រោះទាំងអស់ កំពុងតែស្នាក់នៅក្នុង គ្លីនិកឯកជន មួយស្ថិតនៅក្នុងខេត្តកំពង់ធំ ។
ជនរងគ្រោះដែលស្លាប់រួមមាន អ្នកបើកបរ និងជនបរទេសជាប្តី ហើយស្ត្រីជាភរិយា ត្រូវអុសជុងជាប់នឹងឆ្អឹងជំនី រងរបួសជាទម្ងន់ រីឯកូនតូចសំណាងល្អ មិនមានរងរបួសនោះឡើយ។ ឃើញរថយន្តឆ្លាមនេះ បានដឹកគ្រួសារជនបរទេសមួយគ្រួសារ មានគ្នា ៣នាក់រួមមានប្តី-ប្រពន្ធនិងកូនតូច ធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅក្រុងសៀមរាប។ ពេលមកដល់ចំណុចកើតហេតុ ជាកន្លែងងងឹតនោះ រថយន្តឆ្លាមបានបើកទៅបុក គោយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យអុសលើគោយន្ត ជុងអ្នកបើកបរ និងជនបរទេសជាប្តីស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ៕
Source from: watphnom-news.com

Loading...
Loading...