រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីពួកគេបានជិះម៉ូតូ ២គ្រឿង ក្នុងល្បឿនលឿនដូចគ្នា មិនប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ២៣និង៣០ នាទីថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០១៣ នៅចំណុចមុខសាកលវិទ្យាល័យបៀលប្រាយ តាមបណ្ដោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន។
មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ មិនស្គាល់ឈ្មោះ អាយុប្រហែលជាង ៣០ឆ្នាំ ជិះម៉ូតូម៉ាកSL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1I-0051 ធ្វើដំណើរតាមបណ្ដោយ ផ្លូវសុធារស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលបុកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AB-7854 ជិះម្នាក់ឯង ធ្វើដំណើរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើងយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួស ធ្ងន់និងស្រាលទាំង ២នាក់ ហើយត្រូវបានរថយន្តសាមុយ ដឹកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ៕
Source from: watphnom-news.com

Loading...
Loading...