រាជធានីភ្នំពេញ ៖ ស្ទាវមួយក្រុមបានចូល ទៅផឹកស៊ីរាំលេងកម្សាន្តនៅក្នុង ក្លឹបមួយកន្លែងយីហោ ថបហ្គោល ស្ថិតនៅជាប់ខាងលិចផ្សារធំថ្មី តាមបណ្តោយផ្លូវ កម្ពុជាក្រោម ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ត្រូវភាគីម្ខាងទៀតព្រួតគ្នាវាយ ដោយសាររឿងទំនាស់ ដណ្តើមស្រីស្នេហ៍ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង៤០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣។
យុវជនដែលរងរបួសឈ្មោះ ស៊ុន សុធារិទ្ធ អាយុ ២២ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យបានរបួសបែកក្បាល។ មុនពេលកើតហេតុយុវជន ឈ្មោះ ស៊ុន សុធារិទ្ធ និងមិត្តភក្ដិ ៥នាក់ផ្សេងទៀតបាននាំគ្នាជិះម៉ូតូ ៣គ្រឿងមកចូលរាំរែក ផឹកស៊ីកម្សាន្តក្នុងក្លឹបនោះ ដោយមានគូសង្សារម្នាក់មួយ តាំងពីម៉ោង ២៣យប់រហូតដល់ស្រវឹងរៀងៗខ្លួន ។
មួយសន្ទុះក្រោយមក ក៏មានភាគីម្ខាងទៀត សុទ្ធតែជាក្មេងស្ទាវដូចគ្នា បានមករាំឱបស្រីជាដៃគូ រាំក្នុង ក្លឹបរបស់ភាគីក្រុម ឈ្មោះ ស៊ុន សុធារិទ្ធ បណ្តាលឲ្យកើតជាទំនាស់ រហូតផ្ទុះហិង្សាវាយតប់គ្នា ទៅវិញទៅមកផ្អើលពេញក្លឹបនោះ បណ្តាលអោយឈ្មោះ ស៊ុន សុធារិទ្ធ ត្រូវរបួសបែកក្បាល ហូរឈាមស្រោចខ្លួន ដោយសារភាគីម្ខាងទៀត វាយក្បាលនឹងថូប៊ីយ៊ែ ហើយកម្លាំងកងរាជអាវុធហត្ថ ខណ្ឌដូនពេញបានចុះមកអន្តរាគមន៍ចាប់បំបែក ពួកគេឲ្យទៅផ្ទះវិញរៀងៗខ្លួន៕
Source from: watphnom-news.com

Loading...
Loading...