ក្រុងហុងកុង ៖ កំឡុងពេលដែលលោក ឈិនឡុង ធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយរឿងថ្មី CZ12 របស់ខ្លួននោះ គាត់ក៏បានឆ្លៀតឱកាស បញ្ចេញមតិទាក់ទិននឹងបញ្ហា នយោបាយរវាងប្រទេសចិន និងអាមេរិកដោយលោកនិយាយថា ទាល់តែពិភពលោក ជួបគ្រោះមហន្តរាយធម្មជាតិ ទើបមនុស្សឈប់កាប់ចាក់គ្នា ព្រោះតែផលប្រយោជន៍នយោបាយ។
សំដីរបស់លោក ឈិនឡុង ដែលថា «ចង់ឲ្យពិភពលោក ជួបគ្រោះមហន្តរាយ» នោះត្រូវបានបណ្ដាញសង្គមរិះគន់ដល់តារាជើងចាស់នេះជាខ្លាំង។ ប៉ុន្តែតារាភាពយន្តវ័យ ៥៩ឆ្នាំរូបនេះ បានបកស្រាយថា «តើមានអ្នកណាចង់ឲ្យ មានគ្រោះធម្មជាតិទៅ? អ្វីដែលខ្ញុំចង់និយាយគឺថា ខ្ញុំចង់ឲ្យមនុស្សដឹងខ្លួនថា ពួកគេគ្រប់រូបគួររួបរួមជាធ្លុងមួយ ក្នុងការការពារ ជួយយកអាសាគ្នា ទៅវិញទៅមក ជាជាងការបង្ករឿងដាក់គ្នា»៕
Source from: watphnom-news.com

Loading...
Loading...