ខេត្តស្វាយរៀង ៖ មន្ត្រីអាវុធហត្ថខេត្តស្វាយរៀងម្នាក់ ពេលចេញពីហូបការ សង្ស័យស្រវឹងបានបើករថយន្ត ទៅបុកគូទរថយន្តទួរីសដឹកអ្នកដំណើរ ពីក្រោយពេញមួយទំហឹង កាលពីវេលាម៉ោង ៩និង២០ នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ១ មុខសាកលវិទ្យាល័យស្វាយរៀង ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និង ១១នាក់ទៀតរងរបួសធ្ងន់ ។
រថយន្តបង្កម៉ាកកាមរី បើកបរដោយលោក ស៊ុង ថានី ជាមន្ត្រីអាវុធហត្ថខេត្តស្វាយរៀង បានរងបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះនៅ ប្រទេស វៀតណាម ចំណែករថយន្តក្រពឹតខាងមុខ ខូចខាតយ៉ាងដំណំ។ ដោយឡែកអ្នកស្លាប់ និងរបួសធ្ងន់១១នាក់ទៀតមិនទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណនៅឡើយ ហើយរថយន្តទួរីស បានរងការខូចខាតមួយកំណាត់ខាងក្រោយ៕
Source from: watphnom-news.com

Loading...
Loading...