អាហ្សង់ទីន ៖ វាជារឿងចម្លែកមួយ ដែលគេខិតខំសាង រូបភាពផ្សេងដើម្បីទាក់ទាញ ចំណាប់អារម្មណ៍ ហើយបើយោងតាមគេហទំព័រ myfoxphilly.com បានរៀបរាប់ពីបុរសសញ្ជាតិ អាហ្សង់ទីន ដែលជ្រើសយកដើមឈើ ធ្វើជាភរិយា។ បើតាមគេហទំព័រនោះ អាពាហ៍ពិពាហ៍នេះប្រព្រឹត្តទៅឧស្យានធំបំផុតនៃរដ្ឋធានី Buenos Aries ។ ក្រៅពីភ្ញៀវរបស់កូនកម្លោះ ប៉ុន្មានសិបនាក់នោះ អ្នកទេសចរកម្សាន្តដោយងឿងឆ្ងល់ ក៏នាំគ្នាមករោមមើលផងដែរ ។
កូនកំលោះ ស្លៀកពាក់ឯកសណ្ឋានពណ៌ស និងមួកពណ៌បៃតង ។ ក្រោយពីអានពាក្យស្បថរួច ភ្ញៀវម្នាក់ជាតំណាង បានហុចចិញ្ចៀនរៀបការ ហើយកូនកម្លោះ ក៏ស្ទុះទៅឱបថើប…ដើមឈើ ។ Richard Torres ដែលជាកូនកម្លោះឲ្យដឹងថា អាពាហ៍ពិពាហ៍ចម្លែករបស់លោក គឺបំណងពញ្ញាក់អារម្មណ៍ស្រឡាញ់ធម្មជាតិ ច្រើនជាងរឿងរៀបការ…ចម្លែកដូចគេគិតនោះ ៕
Source from: watphnom-news.com

Loading...
Loading...