ក្រុងញូវយ៉ក ៖ អង្គការសហប្រជាជាតិ បានពិភាក្សាអំពីគម្រោងការនានា ក្នុងគោលបំណងបង្កើតបណ្តាញ ព្រមានអំពីអាចម៍ផ្កាយអន្តរជាតិមួយ ដូច្នេះបណ្តាប្រទេសនានា អាចចែករំលែកនូវអ្វីដែលពួកគេបានដឹងអំពី អាចម៍ផ្កាយហើយគម្រោងការនេះ ក៏នឹងរៀបចំបង្កើតក្រុមអ្នកវិទ្យាសាស្ត្រ ដែលមានសមាសភាព មកពីបណ្តាទីភ្នាក់ងារអវកាសផ្សេងៗ ដើម្បីរកមធ្យោបាយ បង្វែរអាចម៍ផ្កាយតូចៗឲ្យចៀសផុតពីផែនដី។
គួររំលឹកដែរថា បំណែកផ្កាយដុះកន្ទុយ ឬអាចម៍ផ្កាយ ដែលបានផ្ទុះលើប្រទេសរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០១៣កន្លងទៅនេះ បានធ្វើឲ្យមនុស្សរងរបួសជាង ១ ពាន់នាក់។ ក្រុមអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា មានអាចម៍ផ្កាយរាប់លាន ដែលមានទំហំធំល្មម អាចបំផ្លាញទីក្រុងញូវយ៉ក ហេតុនេះវត្ថុធំល្មមមួយដែលគំរាមកំហែង ដល់សង្គមមនុស្សតែងកើតមានឡើង រាល់បីឬបួនលានឆ្នាំម្តង។
អ្នកអវកាសជើងចាស់របស់អង្គការ ណាសា លោក Tom Jones បានសម្តែងការគាំទ្រ ដល់ការការពារផែនដីតាមរយៈការប្រើប្រាស់ " ក្រុមយានអវកាសរ៉ូបូត ទៅបំផ្លាញអាចម៍ផ្កាយ " ដើម្បីបង្វែរទិសដៅរបស់វា។ ជម្រើសផ្សេងទៀតរួមមាន ការប្រើប្រាស់ "ត្រាក់ទ័រទំនាញ" (gravity tractor) ដើម្បីទាញអាចម៍ផ្កាយ ចេញពីទិសដៅរបស់វា រួចវាយកម្ទេចវាជាមួយនឹង ដុំដែកមូលម្យ៉ាងហៅថា Paintball ។
ជម្រើសក្នុងការបំផ្ទុះអាចម៍ផ្កាយ ដូចនៅក្នុងភាពយន្ត Armageddon របស់លោក Bruce Willis ទំនងគឺជាជម្រើសចុងក្រោយ។ ប៉ុន្តែលោក Sergio Camacho-Lara មកពីការិយាល័យ UN ទទួលបន្ទុកកិច្ចការអវកាសខាងក្រៅ បាននិយាយថា " អាចម៍ផ្កាយគឺវានៅទីនោះហើយ។ វាគឺជាសំណួរមួយ ក្នុងការស្វែងរកវា មុនពេលពួកវាមករកយើង "។ មានការព្រួយបារម្ភជាពិសេស ចំពោះអាចម៍ផ្កាយទំហំតូចជាង ដែលអាចម៍ផ្កាយទាំងនេះ ភាគច្រើនមានប្រវែង ១៣៧ ម៉ែត្រ តែមិនដល់ប្រវែង ១ គីឡូម៉ែត្រនោះទេ៕
Source from: watphnom-news.com

Loading...
Loading...